រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍ជប៉ុនទៅបំពេញទស្សនានៅវិហារ Yasukuni
13/04/2014 08:46
(VOVworld) – នាថ្ងៃទី ១២ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទូរគមនាគមន៍ ជប៉ុន លោក Yoshitaka Shindo បានទៅ បំពេញទស្សនានៅវិហារ Yasukuni នៅរដ្ឋធានីតូក្យូ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍ជប៉ុនទៅបំពេញទស្សនានៅវិហារ Yasukuni (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងទូរគមនាគមន៍ ជប៉ុន លោក Yoshitaka Shindo បានទៅបំពេញទស្សនានៅវិហារ Yasukuni នៅ រដ្ឋធានីតូក្យូ។ ឆ្លើយសំភាសរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo លោក Shindo បានលើកច្បាស់ថា៖ នេះគឺជាដំណើរទស្សនកិច្ចមានចរិតលក្ខណៈបុគ្គល និងលោកមានសិទ្ធិសម្រេច។ ក្នុងពេលនោះ ទីភ្នាក់ងារសារព័ត៌មាន Jiji Press បានឲ្យដឹងថា៖ លោក Shindo បានបដិសេធលទ្ធភាពបង្កការខ្វែងគំនិតការទូត ដែលដំណើរទស្សនានេះអាចកើតមានឡើង ហើយអះអាងថា៖ ការទៅធ្វើ សការៈបូជាទាហានដែលបានបាត់បង់ជីវិតនៅសង្គ្រាមគឺជាសកម្មភាពធម្មតា នៅប្រទេសនិមួយៗ។ ប៉ុន្តែ កាយវិការនេះរបស់ជប៉ុនបានប្រឈមមុខនឹង ប្រតិកម្មយ៉ាងខ្លាំងក្លារបស់ចិននិងកូរ៉េខាងត្បូង។ ក្នុងសេចក្តីថ្លែងការដែលត្រូវ បាននាំចេញនាថ្ងៃដ៏ដែល អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Hung Lei បានលើកច្បាស់ថា៖ ដំណើរទស្សនារបស់លោក Shindo បានបង្ហាញជាថ្មីម្តង ទៀតទស្សនៈខុសឆ្គងរបស់ជប៉ុនអំពីប្រវត្តិសាស្ត្រ។ រីឯខ្លួនវិញ កូរ៉េខាងត្បូង បាន រិះគន់ដំណើរទស្សនានេះរបស់លោក Shindo ហើយហៅកាយវិការនេះ គឺជាការសកល្បងចំពោះប្រទេសជិតខាង៕
Related






