VOV WorldVOV World
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបសន្ទនាឯកអគ្គរដ្ឋទូតចិននិងថៃ
03/04/2014 10:10
Vovworld-នារសៀលថ្ងៃទី២មេសា ថ្លែងមតិនៅពិធីទទួលជួបសន្ទនា​ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Kong Xuan You មកជំរាបលា​ក្នុង​ឱកាសបញ្ចប់បេសកកម្មការទូត
រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានជួបសន្ទនាឯកអគ្គរដ្ឋទូតចិននិងថៃ
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនលោក Kong Xuan You (VOV)         Vovworld-នារសៀលថ្ងៃទី២មេសា ថ្លែងមតិនៅពិធីទទួលជួបសន្ទនា​ឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀតណាមលោក Kong Xuan You មកជំរាបលា​ក្នុង​ឱកាសបញ្ចប់បេសកកម្មការទូត នាយឧត្តមសេនីយ៍ Tran Dai Quang រដ្ឋមន្ត្រី​ក្រសួងនគរបាលវៀតណាមបានអះអាងថា បក្ស រដ្ឋាភិបាលនិងប្រជាជនវៀត​ ណាម​យកចិត្តទុកដាក់អភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយ​ បក្ស រដ្ឋាភិបាលនិងប្រជាជនចិន។         មុននោះនៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម​លោក Nguyen Phu Trong ក៏បានជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតចិនលោក Kong Xuan You ផងដែរ។ អគ្គលេខា Nguyen Phu Trong បានវាយតំលៃខ្ពស់រាល់​ការរួម ចំណែកជាក់ស្ដែងរបស់ឯកអគ្គរដ្ឋទូតក្នុងការរួមចំណែកពង្រឹងនិងពង្រីកទំនាក់ ទំនងមិត្តភាពនិងសហប្រតិបត្តិការរវាងចិននិងវៀតណាម។ រីឯ ឯកអគ្គរដ្ឋ​ទូត Kong Xuan You បានថ្លែងអំណរគុណថ្នាក់ដឹកនាំបក្ស រដ្ឋនិងស្ថាប័នទាក់ទិន​នានារបស់វៀតណាមបានបង្កលក្ខណៈងាយស្រួលដើម្បីឯកអគ្គរដ្ឋទូតសំរេចល្អ អាណត្តិបេសកកម្មរបស់ខ្លួន។         នារសៀលថ្ងៃដដែលក្នុងពិធីទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតថៃប្រចាំ នៅ​វៀតណាមលោក Panyarak Poolthup ទទួលបេសកកម្មការងារនៅវៀតណាម រដ្ឋមន្ត្រី Tran Dai Quang បានអះអាងថា ទំនាក់ទំនងសហប្រតិបត្តិការជាមួយ​ព្រះរាជាណាចក្រថៃក្នុងប៉ុន្មានឆ្នាំកន្លងមកលើគ្រប់វិស័យបានពង្រឹងនិងពង្រីក ដោយឥតឈប់ឈរ រួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍន៍ស្ថិរភាពចីរភាពនៃ ​ប្រទេស​ទាំងពីរ។​ទំនាក់ទំនងសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម​និងស្ថាប័នទាក់ទិនរបស់ថៃបាននាំមកនូវប្រសិទ្ធភាពជាក់ស្ដែង ពិសេសគឺកិច្ច​សហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មានស្ថានភាពបទល្មើសឆ្លងដែន៕