VOV WorldVOV World
រដ្ឋសភា Moldova រំសាយរដ្ឋាភិបាល
30/10/2015 08:50
(VOVworld)-នាថ្ងៃទី២៩តុលា រដ្ឋសភា Moldova បាន រំសាយរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី Valery Strelets បន្ទាប់ពីការបោះឆ្នោតមិនទំនុកទុកចិត្ត
រដ្ឋសភា Moldova រំសាយរដ្ឋាភិបាល
បាតុកម្មនៅខាងក្រៅវិមានរដ្ឋសភានៅរដ្ឋធានីChisinau (VOVworld)-នាថ្ងៃទី២៩តុលា រដ្ឋសភា Moldova បានរំសាយរដ្ឋាភិបាលរបស់ នាយករដ្ឋមន្ត្រី Valery Strelets បន្ទាប់ពីការបោះឆ្នោតមិនទំនុកទុកចិត្តរដ្ឋាភិ​បាល ជាកាយវិការត្រូវបានចាត់ទុកថា រុញប្រទេសអឺរ៉ុបខាងកើតនេះ ធ្លាក់ចូលក្នុងភាព ចលាចល។​សមាជិកសភាចំនួន៦៥នាក់ក្នុងចំណោម១០១នាក់បានបោះ ឆ្នោត ប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក Strelet ដែលលោករូបនេះទើបនឹងទទួល ដំណែងនាយករដ្ឋមន្ត្រី Moldova នាថ្ងៃទី៣០កក្កដាមក។         លោក Strelet នាយករដ្ឋមន្ត្រីទី៣ក្នុងឆ្នាំ២០១៥នេះរបស់ Moldova បាន ចោទប្រកាន់ គណៈបក្សមួយក្នុងចំណោមគណៈបក្សសម្ព័ន្ធមិត្តកាន់អំណាច ថាក្បត់រដ្ឋាភិបាលខណៈដែលរួមជាមួយគណៈបក្សប្រឆាំងចំនួន២ទៀតបោះ ឆ្នោត ដកដំណែងរបស់លោក។ រដ្ឋសភា Moldova នឹងមានរយៈពេល៣ខែ សម្រាប់​ការអនុម័តរដ្ឋាភិបាលថ្មីមួយ ប្រសិនបើមិនដូច្នេះ Moldovaនឹងត្រូវរៀប ចំការ បោះឆ្នោតមុនកាលកំណត់៕