រដ្ឋសភា Mondova អនុម័តសមាសភាពនៃគណៈរដ្ឋមន្រ្តីថ្មី
31/07/2015 08:39
(VOVworld)-រដ្ឋសភា Mondovaនាថ្ងៃទី៣០កក្កដា បានអនុម័តលើសមាសភាព គណៈរដ្ឋមន្ត្រីថ្មីរបស់ នាយករដ្ឋមន្ត្រី Valery Streles

ជ្រលងDniester នៅ Moldova (រូបថតៈwikipedia ) (VOVworld)-រដ្ឋសភា Mondovaនាថ្ងៃទី៣០កក្កដា បានអនុម័តលើសមាសភាព គណៈរដ្ឋមន្ត្រីថ្មីរបស់នាយករដ្ឋមន្ត្រី Valery Streles រួមជាមួយកម្មវិធីសកម្មភាព ។ គណៈរដ្ឋមន្ត្រីថ្មី រួមមានឧបនាយករដ្ឋមន្ត្រីចំនួន៤រូប និងរដ្ឋមន្ត្រីចំនួន១៤រូប ក្នុងនោះ រដ្ឋមន្ត្រីការបទេសនិងរដ្ឋមន្ត្រីសេដ្ឋកិច្ចនឹងជាឧបនាយករដ្ឋមន្ត្រីផងដែរ។ នាយករដ្ឋមន្ត្រី Valery Streles បានឲ្យដឹងថា សកម្មភាពអាទិភាពរបស់រដ្ឋាភិ បាល ថ្មី គឹប្រឆាំងវិបត្តិសេដ្ឋកិច្ច អំពើពុករលួយ និងដោះស្រាយបញ្ហាសង្គមមួយ ចំនួន។ ពង្រឹងនិងពង្រីកគោលនយោបាយធ្វើសមាហរណកម្ម សេដ្ឋកិច្ច នយោបាយជាមួយសហភាពអឺរ៉ុប (EU)នោះ ជាអាទិភាពកិច្ចការបរទេស របស់រដ្ឋាភិបាលថ្មីនេះ សំដៅទទួលបាន បទប្បញ្ញត្តិបេក្ខជនចូលរួម EU ជម្រុញ ជំនួបសន្ទនាយុទ្ធសាស្ត្រជាមួយអាមេរិកនិងរ៉ូម៉ានី។ លើសពីនេះទៅទៀត លោក Streles បានសន្យា បង្កើនទំនាក់ទំនងយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយអ៊ុយក្រែន ជម្រុញសន្ទនានយោបាយជាមួយរុស្ស៊ី សំដៅប្រក្រតីទំនាក់ទំនងទ្វេភាគី ក្នុងនោះ មានទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម ថាមពលនិងការធ្វើចំណាកស្រុក ផងដែរ៕
Related
More




