VOV WorldVOV World
រដ្ឋសភា Venezuela ផ្អាកសវនាការនយោបាយប្រឆាំងប្រធានាធិបតី Maduro
02/11/2016 07:08
(VOVworld) – នាថ្ងៃទី ១ វិច្ឆិកា រដ្ឋសភា Venezuela ដែលគណៈបក្សប្រឆាំងមាន អាសណៈភាគច្រើន បានផ្អាកសវនាការនយោបាយជំនុំជំរះការទទួល ខុសត្រូវ របស់ប្រធានាធិបតីនៃប្រទេសនេះលោក Nicolas Maduro ក្នុងវិបត្តិបច្ចុប្បន្ននៅ ប្រទេស អាមេរិកឡាទីននេះ សំដៅគាំទ្រដំណើរកាសន្ទនា ជាមួយរដ្ឋាភិបាល ដែលទើបនឹងបង្កើតនាថ្ងៃទី ៣០ តុលា កន្លងទៅ។
រដ្ឋសភា Venezuela ផ្អាកសវនាការនយោបាយប្រឆាំងប្រធានាធិបតី Maduro
រដ្ឋសភា Venezuela ផ្អាកសវនាការនយោបាយប្រឆាំងប្រធានាធិបតី Maduro (VNA) (VOVworld) – នាថ្ងៃទី ១ វិច្ឆិកា រដ្ឋសភា Venezuela ដែលគណៈបក្សប្រឆាំងមាន អាសណៈភាគច្រើន បានផ្អាកសវនាការនយោបាយជំនុំជំរះការទទួលខុសត្រូវ  របស់ប្រធានាធិបតីនៃប្រទេសនេះលោក Nicolas Maduro ក្នុងវិបត្តិបច្ចុប្បន្ន នៅ ប្រទេសអាមេរិកឡាទីននេះ សំដៅគាំទ្រដំណើរកាសន្ទនាជាមួយរដ្ឋាភិបាល  ដែលទើបនឹងបង្កើតនាថ្ងៃទី ៣០ តុលា កន្លងទៅ។ នាថ្ងៃដដែល លេខាធិការ គ្រប់គ្រងសម្ព័ន្ធភាពតុសាមគ្គីប្រជាធិបតេយ្យ Venezuela (MUD) លោក Jesus Torrealba  បានឲ្យដឹងថា៖ មេដឹកនាំទាំង ៥ រូបនៃអង្គការនេះដែលត្រូវបានចាប់  ឃុំខ្លួនទើបនឹងបានដោះលែង។ លោក Torrealba វាយតំលៃវិជ្ជមានចំពោះទង្វើ  នេះរបស់រដ្ឋាភិបាលហើយអំពាវនាវឲ្យមានការសន្ទនារវាងភាគីទាំងពីរ។ តាម អ្នក នយោបាយរូបនេះថា៖ នាបច្ចុប្បន្ន រដ្ឋាភិបាលកំពុងចាប់ឃុំខ្លួនមុខសញ្ញា គណៈ បក្សប្រឆាំងចំនួន ១៣០ នាក់ ក្នុងនោះ មានថ្នាក់ដឹកនាំគណៈបក្សបំណង ប្រាថ្នា ប្រជាពលរដ្ឋ លោក  Leopoldo Lopez អតីតអភិបាលក្រុង Caracas លោក Antionio Ledezma។ លក្ខ័ណ្ឌមួយទៀតដែលភាគីប្រឆាំងទាមទាគឺត្រូវរៀបចំការ  បោះប្រជាមតិអំពីការបោះឆ្នោតទំនុកទុកចិត្តចំពោះប្រធានាធិបតី Nicolas  Maduro ក្នុងឆ្នាំ ២០១៦ ឬ រៀបចំការបោះឆ្នោតសកលមុនកាលកំណត់៕