VOV WorldVOV World
រដ្ឋសភាពិភាគ្សាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្តបោះឆ្នោតនាយករដ្ឋមន្ត្រី
26/07/2016 08:05
(VOVworld)-នាថ្ងៃទី២៦កក្កដា រដ្ឋសភាវៀតណាមបានពិភាគ្សានិងបោះឆ្នោត អនុម័តសេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តី សម្រេចជ្រើសតាំងនាយករដ្ឋមន្ត្រី។
រដ្ឋសភាពិភាគ្សាអំពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្តបោះឆ្នោតនាយករដ្ឋមន្ត្រី
រដ្ឋសភាអនុម័តរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តីសម្រេចចិត្ត  បោះឆ្នោតនាយករដ្ឋមន្ត្រី (VOVworld)-នាថ្ងៃទី២៦កក្កដា រដ្ឋសភាវៀតណាមបានពិភាគ្សានិងបោះឆ្នោត អនុម័តសេចក្តីសម្រេចចិត្តស្តីពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាលនិងសេចក្តី សម្រេចជ្រើសតាំងនាយករដ្ឋមន្ត្រី។ ផ្ទៀងស្តាប់របាយការណ៍និងពិភាគ្សាលើ គម្រោងកម្មវិធីកសាងច្បាប់ បទបញ្ញត្តិឆ្នាំ២០១៧និងកែប្រែកម្មវិធីកសាងច្បាប់  បទបញ្ញត្តិឆ្នាំ២០១៦។         នៅក្នុងសម័យប្រជុំនារសៀលថ្ងៃទី២៥កក្កដា រដ្ឋសភាបានផ្ទៀងស្តាប់នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក​ Nguyen Xuan Phuc បកស្រាយជូនរបាយ ការ របស់រដ្ឋសភាស្តីពីរចនាសម្ព័ន្ធចាត់តាំងរបស់រដ្ឋាភិបាល។ នាយករដ្ឋមន្ត្រី បាន  សង្កត់ធ្ងន់ទៅលើការរក្សា និងរៀបចំសកម្មភាពរបស់រដ្ឋាភិបាលតាមរូបសណ្ឋាន  គ្រប់គ្រងពហុផ្នែក ពហុវិស័យ និងធានានូវភារកិច្ច មុខងារតាមផ្នែកនិងវិស័យ នីមួយៗ។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលនឹងផ្សព្វផ្សាយជាសាធារណ នូវក្រប ខ័ណ្ឌសេចក្តីសម្រេចចិត្ត ព្រមទាំងធ្វើវិសោធនកម្មនិងបំពេញបន្ថែមសេចក្តី​កំណត់ មុខងារ ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងនិងស្ថាប័នចំណុះ​ក្រសួង។ រដ្ឋាភិបាលនឹហជម្រុញការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាននិងកសាង រដ្ឋាភិ​បាល អេឡិកត្រូនិកជាដើម៕