រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម
06/11/2013 10:45
(VOV)_នាព្រឹកថ្ងៃទី ៦ វិច្ឆិកា រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម។ បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃខ្ពស់ចំពោះសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្ម ដែលបានជូនរដ្ឋសភាលើកនេះ បានបំពេញបន្ថែមតិជាច្រើនរបស់បណ្ដាសមាជិក សមាជិកាសភា និងប្រជាជនក្នុងទូទាំងប្រទេស។

រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធនកម្ម(http://www.monre.gov.vn/) (VOV)_នាព្រឹកថ្ងៃទី ៦ វិច្ឆិកា រដ្ឋសភាពិភាក្សាអំពីគំរោងច្បាប់ដីធ្លីធ្វើវិសោធន កម្ម។ បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃខ្ពស់ចំពោះសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្ម ដែលបានជូនរដ្ឋសភាលើកនេះ បានបំពេញបន្ថែមតិជាច្រើនរបស់ បណ្ដាសមាជិក សមាជិកាសភា និងប្រជាជនក្នុងទូទាំងប្រទេស។ ដំណាងជាច្រើន បានឯកភាពថា៖ ការកំណត់ដីធ្លីចំណុះកម្មសិទ្ធិរបស់ប្រជាជនទាំងមូល ដោយរដ្ឋ ជាអ្នកដំណាងម្ចាស់កម្មសិទ្ធិ និងឯកភាពការគ្រប់គ្រងដូចជាសេចក្ដីព្រាងច្បាប់ដីធ្លី ធ្វើវិសោធនកម្មគឺចាំបាច់ ធានាការឯកភាពអំពីស្មារតី និងប្រភពកម្លាំង សម្ភារះ ប្រឆាំង អំពើរំលោភបំពានទៅលើអធិបតេយ្យភាពជាតិ។ រួមមតិអំពីតំលៃដីធ្លី សមាជិក សមាជិកាសភាមួយចំនួនបានចាត់ទុកថា៖ គំរោង ច្បាប់ដីធ្លីធ្វើវិសោធនកម្មនៅមានការកំណត់ទូទៅ មិនទាន់ច្បាស់លាស់។ លោកស្រី Dang Thi My Huong សមាជិកាមណ្ឌល Ninh Thuan បានសង្កត់ធ្ងន់ថា៖ “ ការកំណត់តំលៃដីធ្លីពេលដែលរដ្ឋប្រមូលយក ត្រូវគិតដល់ផលប្រយោជន៍ក កើតក្នុងអនាគត ពេលដែលសិទ្ធិប្រើប្រាស់ដីធ្លីរបស់ប្រជាជនត្រូវបានប្រមូលយក។ ត្រូវធ្វើយ៉ាងម៉េច ដើម្បីទឹកប្រាក់សំណង់ត្រូវធានាជីវភាពរស់នៅស្មើឬល្អប្រសើរជាង មុននេះ។” ក៏នារសៀលថ្ងៃនេះដែរ រដ្ឋសភានឹងស្ដាប់របាយការណ៍ពិនិត្យឡើងវិញគំរោង ច្បាប់សំណង់ (ធ្វើវិសោធនកម្ម) គំរោងច្បាប់ការពារបរិស្ថាន (ធ្វើវិសោធនកម្ម)…។ល៕
Related




