VOV WorldVOV World
រដ្ឋសភាពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
27/05/2013 08:20
(VOV)-បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៥ រដ្ឋសភា វៀតណាម នីតិកាលទី១៣ នាព្រឹកថ្ងៃទី ២៧ ឧសភា បណ្ដាសមាជិកសភាបានពិភាក្សា តាមក្រុមអំពីសេចក្ដី ព្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២។
រដ្ឋសភាពិភាក្សាតាមក្រុមអំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២
(VOV)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិ កាលទី​១៣ នាព្រឹកថ្ងៃទី ២៧ ឧសភា បណ្ដាសមាជិកសភា បានពិភាក្សាតាម ក្រុម ​អំពី សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២។ រួមមតិចូលក្នុង​ ខ្លឹមសារជាក់ស្ដែងនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២ ​សមាជិកសភាមួយចំនួនបានផ្តល់មតិថា÷ អារម្មកថាណ៍ជាផ្នែកសំខាន់នៃសេច ក្ដីរដ្ឋធម្មនុញ្ញនីមួយៗ។ យោងតាមប្រពៃណីជាតិ ប្រវត្តិសាស្ត្ររបស់​ប្រទេស និមួយៗ ដែលអារម្មកថាណ៍ត្រូវបាននិពន្ធជាមួយខ្លឹមសារ ប្រវែង ​របៀបបង្ហាញ ខុសពីគ្នា។ ទទួលយកមតិរបស់ប្រជាជន ផ្អែកទៅលើ​អារម្មកថាណ៍ របស់ ​រដ្ឋ ធម្មនុញ្ញ ឆ្នាំ១៩៩២ បណ្ដាសមាជិកសភា​បានចាត់​ទុកថា÷ អារម្មកថាណ៍ក្នុង សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ត្រូវបាន​កែសម្រួលអោយខ្លីជាង ប្រមូល ផ្តុំជាង  លើកឡើងនូវប្រពៃណី ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ការ បង្កើត របស់បក្ស និងរដ្ឋ ផ្សាភ្ជាប់ជាមួយដំណើរការកសាងនិងការពារមាតុប្រទេស…។ មតិភាគច្រើនរបស់សមាជិកសភាបានយល់ព្រមជាមួយការរក្សាឈ្មោះប្រទេសគឺ សាធារណរដ្ឋសង្គមនិយមវៀតណាមពីព្រោះមិនរារាំងការអភិវឌ្ឍន៍សមាហរណកម្ម របស់វៀតណាម។ បញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានបណ្ដាសមាជិកសភា យកចិត្តទុកដាក់គឺមាត្រាទី៤កំណត់អំពីតួនាទីដឹកនាំរបស់បក្ស។ បណ្ដាសមាជិក សភាបានយល់ព្រមរក្សាមាត្រានេះដោយសារចរិតលក្ខណៈប្រវត្តិសាស្ត្រចរិត លក្ខណពិតប្រាកដបរានុម័តកិច្ចដឹកនាំរបស់បក្សចំពោះបដិវត្តកសាងនិងការពារ មាតុប្រទេសវៀតណាម។ ព្រះតេជ្ជគុណ Thich Bao Nghiem សមាជិកសភា មណ្ឌលក្រុងហាណូយបានលើកមតិថា៖         “ពុទ្ធសាសនាគាំទ្រការរក្សាឈ្មោះប្រទេស មាត្រាទី៤ ជាពិសេសពុទ្ធសាសនា យើងខ្ញុំលើកកំពស់ការស្មោះត្រង់ជាមួយបក្សកុម្មុយនីស្តពីព្រោះដោយសារកិច្ចដឹក នាំរបស់បក្សដែលបានប្រមូលផ្ដុំពុទ្ធសាសនាក្នុងទូទាំងប្រទេស។ ដូច្នេះយើងខ្ញុំ យល់ព្រមការរក្សាមាត្រាទី៤៕” រដ្ឋសភាពិភាក្សា អំពីសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩២(TTXVN)

More