រដ្ឋសភាជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់សន្តិសុខ
19/09/2015 08:30
(VOVworld)-នាព្រឹកថ្ងៃទី១៩កញ្ញា រដ្ឋសភាជប៉ុនបាន អនុម័តលើសេចក្តីព្រាង ច្បាប់សន្តិសុខ សំដៅបើក ទូលាយតួនាទីរបស់កងកម្លាំងការពារជប៉ុន (SDF)

រដ្ឋសភាជប៉ុនអនុម័តលើសេចក្តីព្រាងច្បាប់សន្តិសុខ (VOVworld)-នាព្រឹកថ្ងៃទី១៩កញ្ញា រដ្ឋសភាជប៉ុនបានអនុម័តលើសេចក្តីព្រាង ច្បាប់សន្តិសុខ សំដៅបើកទូលាយតួនាទីរបស់កងកម្លាំងការពារជប៉ុន (SDF) នៅ ឯបរទេស ដោយមិនអើពើដល់ការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាពីសមាជិក សភា ប្រឆាំងឡើយ។ កាយវិការនេះ បានគូសសញ្ញានូវការផ្លាស់ប្តូរថ្មីក្នុងគោល នយោ បាយសន្តិសុខរបស់ជប៉ុនសម័យនៅក្រោយសង្គ្រាម និងអនុញ្ញាតិឲ្យទា ហាននៃប្រ ទេសនេះចូលរួមការប្រយុទ្ធនៅឯបរទេស។ កញ្ចប់សេចក្តីព្រាងច្បាប់ សន្តិសុខ ត្រូវបានអនុម័តក្នុងសម័យប្រជុំពេញអង្គរបស់ព្រឹទ្ធសភាជប៉ុន បន្ទាប់ ពីភាគីប្រ ឆាំងបញ្ចប់រាល់ការខំប្រឹងប្រែងរារាំងការបោះឆ្នោតចុងក្រោយនេះ។ ច្បាប់សន្តិ សុខថ្មីនេះ បានអនុញ្ញត្តិឲ្យជប៉ុនប្រតិបត្តិដោយកំហិតសិទ្ធិស្វ័យការ ពារសមូហ ភាព ឬជួយអាមេរិកនិងសម្ព័ន្ធមិត្តនានាដែលទទួលរងការវាយប្រហារ ដោយប្រដាប់ អាវុធ រាប់ទាំងខណៈដែលជប៉ុនមិនរងការវាយប្រហាក៏ដោយ។ លើសពីនេះទៅ ទៀត ក្រមច្បាប់ថ្មីនេះ ក៏បានអនុញ្ញាតិឲ្យ SDF ជួយឧបត្ថម្ភផ្នែក ភស្តុភាសម្រាប់ កងទ័ពបរទេសក្នុងសកម្មភាពរក្សាសន្តិភាពអន្តរជាតិ៕
Related
More




