រដ្ឋសភាកម្ពុជាពិនិត្យមើលការធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ដាគណៈបក្សនយោបាយ
14/02/2017 09:06
(VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាកម្ពុជាបាន ផ្ញើសំណូមពរធ្វើវិសោធនកម្មច្បាប់ស្តី អំពីបណ្ដាគណៈបក្សនយោបាយដើម្បីគណៈកម្មាធិការច្បាប់ និងយុត្តិធម៌រដ្ឋសភាកម្ពុជាស្រាវជ្រាវនិងរាយការណ៍ឲ្យគណៈ កម្មាធិការអចិន្ត្រីយ៍រដ្ឋសភាពិនិត្យមើល។

រដ្ឋសភាកម្ពុជាពិនិត្យមើលការធ្វើវិសោធនកម្មច្បាប់ស្តីពីបណ្ដាគណៈបក្សនយោបាយ (VNA) (VOVworld) – នាថ្ងៃទី ១៣ កុម្ភៈ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាកម្ពុជាបាន ផ្ញើសំណូមពរធ្វើវិសោធនកម្មច្បាប់ស្តីអំពីបណ្ដាគណៈបក្សនយោបាយដើម្បីគណៈ កម្មាធិការច្បាប់និងយុត្តិធម៌រដ្ឋសភាកម្ពុជាស្រាវជ្រាវនិងរាយការណ៍ឲ្យគណៈកម្មា ធិការអចិន្ត្រីយ៍រដ្ឋសភាពិនិត្យមើល។ សំណូមពរធ្វើវិសោធនកម្ម ច្បាប់ស្តីអំពី បណ្ដាគណៈបក្សនយោបាយត្រូវបានសមាជិកសភាគណៈបក្សប្រជាជនកម្ពុជា (CPP) ចំនួន ៦០ រូបដាក់ជូនរដ្ឋសភា នាថ្ងៃទី ១០ កុម្ភៈ។ មុននោះ នាថ្ងៃទី ៣១ មករា ថ្លែងមតិនៅសម័យប្រជុំវិសាមញ្ញរបស់រដ្ឋសភា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិ បាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានព្រមាននឹងស្នើឲ្យធ្វើវិសោធនកម្ម ច្បាប់ពោលខាងលើតាមនោះមិនអនុញ្ញាតឲ្យប្រព្រឹត្តិបទល្មើសឬទណ្ឌិតកាន់ ដំណែងជាប្រធានឬអនុប្រធានគណៈបក្សនយោបាយក្នុងករណីល្មើសច្បាប់ដ៏ ធ្ងន់ធ្ងរគណៈបក្សនេះនឹងត្រូវបានរំសាយសមាជិកទាំងអស់នៃគណៈកម្មាធិការ អចិន្ត្រៃយ៍គណៈបក្សនោះនឹងត្រូវបានហាមប្រាមធ្វើសកម្មភាពនយោបាយ។ នាថ្ងៃទី ១១ កុម្ភៈ ប្រធានគណៈបក្សសង្គ្រោះជាតិ CNRP លោក សម រង្ស៊ី បាន ប្រកាស ដោយចៃយដន្យលាលែងពីដំណែងនិងចាកចេញពីគណៈ បក្សនេះ។ នាថ្ងៃទី ១២ កុម្ភៈ CNRP បានអនុម័តលើសំណើរពោលខាងលើ ព្រមទាំង ទុកឲ្យលោក គឹម សុខា បន្តកាន់ដំណែងអនុប្រធានស្តីទីគណៈប្រឆាំង រហូត ដល់ពេលគណៈបក្សនេះបើកមហាសន្និបាតជ្រើសប្រធានថ្មី៕
Related






