VOV WorldVOV World
រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់បណ្ដាលការលំបាកចំពោះផលិតផលត្រីរំអិលវៀតណាម
05/02/2014 08:26
Vovworld-បន្ទាប់ពីជាង១ឆ្នាំខ្វែងគំនិត នាថ្ងៃទី៤កុម្ភៈ ព្រឹទ្ធសភាអាមេរិកបាន​អនុម័តលើគំរោងច្បាប់ថវិការជួយឧបត្ថម្ភឲ្យកសិដ្ឋាននានា ក្នុងនោះមាន​មាត្រា​បណ្ដាលការលំបាកចំពោះមុខទំនិញត្រីរំអិលនាំចេញរបស់វៀតណាម។
រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់បណ្ដាលការលំបាកចំពោះផលិតផលត្រីរំអិលវៀតណាម
រដ្ឋសភាអាមេរិកអនុម័តលើគំរោងច្បាប់បណ្ដាលការលំបាកចំពោះផលិតផលត្រីរំអិលវៀតណាម (vietnamplus.vn)         Vovworld-បន្ទាប់ពីជាង១ឆ្នាំខ្វែងគំនិត នាថ្ងៃទី៤កុម្ភៈ ព្រឹទ្ធសភាអាមេរិកបាន​អនុម័តលើគំរោងច្បាប់ថវិការជួយឧបត្ថម្ភឲ្យកសិដ្ឋាននានា ក្នុងនោះមាន​មាត្រា​បណ្ដាលការលំបាកចំពោះមុខទំនិញត្រីរំអិលនាំចេញរបស់វៀតណាម។ នា​សប្ដាហ៍​ មុន សភាជាន់ទាបអាមេរិកក៏បានអនុម័តលើគំរោងច្បាប់នេះផងដែរ។ ប្រធានាធិបតី អាមេរិកលោក Barack Obama គ្រោងនឹងចុះហត្ថលេខានាំគំរោង​ច្បាប់នេះចូលជា ធរមានយ៉ាងចាប់រហ័ស។         គំរោងការណ៍ពោលខាងលើបានអនុម័តលើចំណាយ៩៥៦ពាន់លានដុល្លារ​ អាមេរិក ក្នុងនោះក្នុង៥ឆ្នាំខាងមុខនឹងបើកទូលាយការធានារបស់រដ្ឋាភិបាល​សហរដ្ឋ​សំរាប់ដើមឈើនិងរដូវដាំដុះរបស់ប្រជាកសិករអាមេរិក។ ដោយមិនអើពើរ​ដល់ការ ប្រឆាំងជំទាស់របស់ព្រឹទ្ធសមាជិកមួយចំនួន គំរោងច្បាប់កសិដ្ឋាន​ដែល​ត្រូវបាន រដ្ឋសភាអាមេរិកអនុម័តរួមមានមាត្រាមួយចំនួនតាមនោះប្រគល់ភារកិច្ចឃ្លាំមើលត្រី រំអិលក្នុងនោះមានត្រីប្រានិងត្រី Basa របស់វៀតណាមពីស្ថាប័នគ្រប់​គ្រង​​ឧសថនិង ម្ហូបអាហារអាមេរិក (FDA) ទៅក្រសួងកសិកម្ម។ ជាមួយមាត្រានេះ ក្រសួងកសិកម្ម អាមេរិកនឹងអនុវត្តបទដ្ឋានកំណត់ត្រីរំអិលរបស់វៀតណាមនាំចេញទៅទីផ្សារអាមេរិក នឹងត្រូវឆ្លើយតបនឹងបទដ្ឋានស្មើនឹងមុខទំនិញនេះដែលផលិតនៅអាមេរិក៕

More