រដ្ឋសភាអ៊ីរ៉ាក់អនុម័តលើបណ្ដាផែនការកែទម្រង់
12/08/2015 06:34
(VOVworld) – រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើកម្មវិធីកែទម្រង់ ដ៏សែនសំខាន់ដែល នាយករដ្ឋមន្ត្រី លោក Haider Al Abadi បានផ្តើមឡើង ក៏ដូចជា ផែនការបំពេញ បន្ថែមរបស់រដ្ឋសភា ក្នុងកាលៈទេសៈ រលបាតុកម្មប្រឆាំងជំទាស់អំពើពុករលួយ និងស្ថានភាពខ្វះខាតសេវ៉ាកម្មសាធារណៈ។

រដ្ឋសភាអ៊ីរ៉ាក់អនុម័តលើបណ្ដាផែនការកែទម្រង់ (Image: VNA) (VOVworld) – រដ្ឋសភាអ៊ីរ៉ាក់បានអនុម័តលើកម្មវិធីកែទម្រង់ដ៏សែនសំខាន់ដែល នាយករដ្ឋមន្ត្រី លោក Haider Al Abadi បានផ្តើមឡើង ក៏ដូចជា ផែនការបំពេញ បន្ថែមរបស់រដ្ឋសភា ក្នុងកាលៈទេសៈ រលបាតុកម្មប្រឆាំងជំទាស់អំពើពុករលួយ និងស្ថានភាពខ្វះខាតសេវ៉ាកម្មសាធារណៈ។ តាមប្រធានរដ្ឋសភាអ៊ីរ៉ាក់ លោក Salim Al Juburi នៅសម័យកិច្ចប្រជុំ នាថ្ងៃទី ១១ សីហា បានឲ្យដឹងថា៖ បណ្ដា សមាជិកសភាបានឯកភាពជាមួយផែនការរបស់នាយករដ្ឋមន្ត្រី Al Abadi។ ផែនការកែទម្រង់ ៧ ខរួមមានការកាត់បន្ថយបរិមាណក្រសួងស្ថាប័ន សំដៅ បង្កើនគុណភាពធ្វើសកម្មភាពរបស់រដ្ឋាភិបាលនិងចំណាយសាធារណៈ។ ជាពិសេស នាយករដ្ឋមន្ត្រី Al Abadi បានស្នើរឲ្យលុបចោលដំណែងជា អនុប្រធា នាធិបតីចំនួន ៣ និងដំណែងជាឧបនាយករដ្ឋមន្ត្រីចំនួន ៣ ទៀតផង៕
Related






