VOV WorldVOV World
រដ្ឋសភាអ៊ីតាលីនិងវៀតណាមផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិរក្សវប្បធម៌និងកិច្ចសហប្រតិបតិ្តការអប់រំ
13/05/2015 09:45
(VOVworld) - បណ្ដាសមាជិក សមាជិការសភាអ៊ីតាលី បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររដ្ឋាភិបាល និង តំបន់នានានៅអ៊ីតាលីក្នុងការលាតត្រដាងអនុវត្តគំរោង ការណ៍អភិរក្សនិង ពង្រីកបេតិកភ័ណ្ឌវប្បធម៌នៅវៀត ណាម
រដ្ឋសភាអ៊ីតាលីនិងវៀតណាមផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអភិរក្សវប្បធម៌និងកិច្ចសហប្រតិបតិ្តការអប់រំ
(VOVworld) - ក្នុងដំណើរទស្សនកិច្ចការងារនៅអ៊ីតាលី នាថ្ងៃទី១២ ឧសភា គណៈ ប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយលោក Le Nhu Tien អនុប្រធាន គណៈម្មាធិ ការវប្បធម៌ អប់រំ យុវជននិងកុមាជំទង់បានជួបផ្លាស់ប្ដូរបទពិសោធន៍ ជាមួយគណៈ កម្មាធិការវប្បធម៌ វិទ្យាសាស្ត្រនិងអប់រំនៃសភាជាន់ទាបអ៊ីតាលីនៅ រដ្ឋធានី Rome។ លោកស្រី Flavia Nardelli Picoli ប្រធានស្ដីទីគណៈកម្មាធិការវប្បធម៌ វិទ្យាសាស្ត្រ និង អប់រំនៃសភាជាន់ទាបអ៊ីតាលីបានវាយតំលៃចំពោះរាល់សមិទ្ធិក្នុងការ អភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសគឺការងារកាត់បន្ថយភាព ក្រីក្រ ឧត្តាន កម្មអប់រំនិងបង្កើតការងារធ្វើសំរាប់ពលករវ័យក្មេង។ ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖TTXVN) ភាគីទាំង២បានប្រមូលផ្ដុំផ្លាស់ប្ដូរបទពិសោធន៍នីតិបញ្ញាត្តិក្នុងវិស័យអភិរក្សបេតិ កភ័ណ្ឌវប្បធម៌និងអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈសំរាប់យុវជន។បណ្ដាសមាជិក សមាជិការសភាអ៊ីតាលីបានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររដ្ឋាភិបាល និង តំបន់នានានៅអ៊ីតាលីក្នុងការលាតត្រដាងអនុវត្តគំរោងការណ៍អភិរក្សនិង ពង្រីក បេតិកភ័ណ្ឌវប្បធម៌នៅវៀតណាម ក្នុងនោះរួមមានបទពិសោធន៍គ្រប់គ្រងទេស ចរណ៍តាមទិសចីរភាពទៀតផង។ រីឯខ្លួនវិញ លោក Le Nhu Tien បានវាយតំលៃខ្ពស់ចំពោះបទពិសោធន៍របស់ អ៊ីតាលីក្នុងវិស័យវប្បធម៌ អប់រំនិងបណ្ដុះបណ្ដាល ព្រមទាំងអះអាងថា នេះជា ប្រការដែលវៀតណាមអាចរៀនសូត្រនិងអនុវត្តក្នុងវិស័យទាក់ទិននានា ដោយ ឈរលើស្ថានភាពនិងលក្ខណៈនៃប្រទេសជាតិ៕