រដ្ឋសភាអង់គ្លេសគាំទ្រការបោះឆ្នោតមុនកាលកំណត់
20/04/2017 08:59
(VOVworld) - នាថ្ងៃទី១៩ មេសា សភាជាន់ទាប អង់គ្លេសបានអនុម័តលើសំណើរ របស់នាយករដ្ឋមន្រ្តី លោកស្រី Theresa May ស្ដីអំពីការអនុវត្តការបោះឆ្នោត សកលមុនកាលកំណត់នាថ្ងៃទី៨ មិថុនា ខាងមុខ គឺ មុននឹងផែនការតាមគំរោង៣ ឆ្នាំកន្លះ។

អគាររដ្ឋសភាអង់គ្លេស (រូបថត៖ AFP/TTXVN) (VOVworld) - នាថ្ងៃទី១៩ មេសា សភាជាន់ទាបអង់គ្លេសបានអនុម័តលើ សំណើររបស់នាយករដ្ឋមន្រ្តីលោកស្រី Theresa May ស្ដីអំពីការអនុវត្តការបោះឆ្នោត សកលមុនកាលកំណត់នាថ្ងៃទី៨ មិថុនា ខាងមុខ គឺមុននឹងផែនការតាមគំរោង៣ឆ្នាំ កន្លះ។ ប្រទេសអង់គ្លេសមិនមានផែនការអនុវត្តការបោះឆ្នោតមុនកាលកំណត់ឡើយ។ ប៉ុន្តែ នាថ្ងៃទី១៨ មេសា កន្លងទៅ នាយករដ្ឋមន្រ្តីលោកស្រី Theresa May បានអំពាវ នាវដោយចៃដន្យឲ្យអនុវត្តការបោះឆ្នោតនាថ្ងៃទី៨ មិថុនា។តាមលោកស្រីរូបនេះថា អង់គ្លេសត្រូវការអនុវត្តការបោះឆ្នោតមុនកាលកំណត់ដើម្បី ផលប្រយោជន៍ប្រទេស ជាតិ។នេះជាវិធានការតែមួយគត់ដើម្បីធានាស្ថិរភាពនិងភាពរឹងមាំរបស់អង់គ្លេស ក្នុងដំណើរការចាកចេញពី EU៕
Related






