រដ្ឋសភាអ៊ុយក្រែនចាត់តាំងនាយករដ្ឋមន្រ្តីស្តីទីថ្មី
26/07/2014 09:14
(VOVworld)-នាថ្ងៃទី២៥កក្កដា រដ្ឋសភាអ៊ុយក្រែនបាន ចាត់តាំងឧបនាយករដ្ឋ មន្រ្តីស្តីទីលោក Vladimir Groysman

លោក Vladimir Groisman (រូបថតៈ cpv.org.vn) (VOVworld)-នាថ្ងៃទី២៥កក្កដា រដ្ឋសភាអ៊ុយក្រែនបានចាត់តាំងឧបនាយករដ្ឋមន្រ្តី ស្តីទីលោក Vladimir Vladimir Groismanធ្វើជានាយករដ្ឋមន្រ្តីស្តីទីជំនួសលោក Arseny Yatsenyuk ដែលបានលាលែងពីដំណែងមុននេះ១ថ្ងៃ។ តាមការិយាល័យសារ ព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែនថា លោក Vladimir Groisman នឹងដឹកនាំ រដ្ឋាភិបាល ដល់ពេលដែលរដ្ឋសភាអ៊ុយក្រែនជ្រើសរើសបាននាយករដ្ឋមន្ត្រីស្តីទី ថ្មី។ ក្នុងថ្ងៃ ដដែល ប្រធានរដ្ឋសភាអ៊ុយក្រែន លោក Alexander Turchinov ឲ្យដឹងថា លោក បានទទួលលិខិតសូមលាលែងពីដំណែងរបស់លោក Yatsennyuk ហើយ កំពុង មានគណៈកម្មការ១របស់រដ្ឋសភា កំពុងពិនិត្យ បន្ទាប់នោះនឹងនាំចេញ ពិភាក្សា នៅរដ្ឋសភា៕
Related






