VOV WorldVOV World
រដ្ឋសភាអ៊ុយក្រែនអនុម័តច្បាប់ស្តាឡើងវិញរដ្ឋធម្មនុញ្ញឆ្នាំ២០០៤
22/02/2014 08:49
(VOVworld)-នាយប់ថ្ងៃទី២១កុម្ភៈ ដោយសម្លេងគាំទ្រ ចំនួន៣៨៦ សម្លេងក្នុងចំណោម ៤៥៩ រដ្ឋសភាអ៊ុយ ក្រែនបានអនុម័តលើច្បាប់ស្តារឡើងវិញ
រដ្ឋសភាអ៊ុយក្រែនអនុម័តច្បាប់ស្តាឡើងវិញរដ្ឋធម្មនុញ្ញឆ្នាំ២០០៤
(VOVworld)-នាយប់ថ្ងៃទី២១កុម្ភៈ ដោយសម្លេងគាំទ្រចំនួន៣៨៦ សម្លេងក្នុងចំ ណោម ៤៥៩ រដ្ឋសភាអ៊ុយក្រែនបានអនុម័តលើច្បាប់ស្តារឡើងវិញ រដ្ឋធម្មនុញ្ញឆ្នាំ ២០០៤ ក្នុងនោះមានការដាក់កំណត់ចំពោះសិទ្ធអំណាចរបស់ ប្រធានាធិបតីនិង បង្កើនសិទ្ធអំណាចសម្រាប់ស្ថាប័ននីតិបញ្ញត្តិ។ សំណុំឯកសារពោលខាងលើត្រូវ បានអនុម័តបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych និងមេដឹក នាំភាគីប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងបញ្ឈប់វិបត្តិនៅប្រទេស ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych (រូបថតៈ Reuters) នេះ។         កិច្ចព្រមព្រៀងពោលខាងលើត្រូវបានសាធារណៈមតិអន្តរជាតិវាយតម្លៃ ខ្ពស់។ អគ្គលេខាធិការអ.ស.ប លោក Ban Ki-moon បានស្វាគមន៍កាយវិការនេះ របស់រដ្ឋាភិបាលនិងភាគីប្រឆាំងនៅអ៊ុយក្រែន ដោយចាត់ទុកថា នេះជាការបោះ ជំហានសំខាន់ដើម្បីជួយឲ្យប្រទេសនេះមានស្ថេរភាពយ៉ាងឆាប់ៗ។         ក្នុងពេលនោះ ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Herman Van Rompuy ក៏បាន លើកច្បាស់ថា កិច្ចព្រមព្រៀងនេះមានសារៈសំខាន់សំដៅឈានដល់ដំណោះ ស្រាយសន្តភាពមួយចំនួនក្នុងការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ រដ្ឋអំណាច របស់ប្រធានាធិបតីអាមេរិក Barack Obama នាថ្ងៃទី២១កុម្ភៈ ក៏បានសម្តែងការ គាំទ្រចំពោះកិច្ចព្រមព្រៀងនេះ  ប៉ុន្តែនៅប្រកាសថា ក្នុងករណីចាំបាច់នឹងត្រៀម ខ្លួនជាស្រេចក្នុងការដាក់ទណ្ឌកម្មថ្មីចំពោះអ៊ុយក្រែន៕