VOV WorldVOV World
រដ្ឋសភាវៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិ បត្តិការ
09/07/2012 10:51
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋសភា Uong Chu Luu ទើបនឹង បានបញ្ចប់ដំណើរទស្សនកិច្ចនិងបំពេញការងារនៅ ស៊ីលី សំដៅបង្កើន ទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំង ២។
រដ្ឋសភាវៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិ បត្តិការ
គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា Uong Chu Luu  ទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ចនិងបំពេញការងារនៅស៊ីលី សំដៅបង្កើនទំនាក់ ទំនងរវាងរដ្ឋសភានៃប្រទេសទាំង ២។ ក្នុងរយៈពេលស្នាក់នៅស៊ីលីចាប់ពីថ្ងៃទី ៣ ដល់ទី ៥ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានជួបសន្ទនា ជាមួយប្រធានព្រឹទ្ធសភាស៊ីលី លោក Medina ប្រធានរដ្ឋសភាស៊ីលី Nicolas M.Dias និងមន្ត្រីរដ្ឋាភិបាលស៊ីលីមួយចំនួនទៀត។ ភាគីទាំង ២ បានសន្យាសកម្មជំរុញទំនាក់ ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មខំប្រឹងប្រែងលើកតំលៃប្រាក់ពាណិជ្ជកម្ម ទ្វេភាគីឡើង ១០ ពាន់លានដុល្លាអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ អនុប្រធាន រដ្ឋសភា Uong Chu Luu បានពាំនាំសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាម Nguyen Sinh Hung អញ្ចើញប្រធានរដ្ឋសភាស៊ីលីមកទស្សនានៅវៀតណាម៕