រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ្ត
04/11/2015 08:26
(VOVworld) - បន្តរបៀបវារៈសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាល ទី ១៣ នាព្រឹកថ្ងៃទី ៤ វិច្ឆិកា សមាជិកសមាជិកាសភាបានផ្ទៀងស្តាប់របាយ ការណ៍ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យ សម្បត្តិនិងពិភាគ្សាអំពីខ្លឹមសារ មួយចំនួនក្នុងគំរោង ការណ៍ច្បាប់ស្ថិតិ (វិសោធនកម្ម)។

រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ្ត (Image: VNA) (VOVworld) - បន្តរបៀបវារៈសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាល ទី ១៣ នាព្រឹកថ្ងៃទី ៤ វិច្ឆិកា សមាជិកសមាជិកាសភាបានផ្ទៀងស្តាប់របាយការណ៍ ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិនិងពិភាគ្សាអំពីខ្លឹមសារមួយ ចំនួនក្នុងគំរោងការណ៍ច្បាប់ស្ថិតិ (វិសោធនកម្ម)។ បណ្ដាសមាជិកបានចាត់ទុក ថា៖ គំរោងច្បាប់ដេញថ្លៃទ្រព្យសម្បត្តិគឺសំដៅបង្កើតមូលដ្ឋានគត្តិយុត្តិស្ថិរភាព ឯកភាពសំរាប់សកម្មភាពដេញថ្លៃទ្រព្យសម្បត្តិឲ្យសមស្របនឹងឯកសារច្បាប់ ទាក់ទិនដល់សកម្មភាពពោលខាងលើដែលកំពុងត្រូវបានធ្វើវិសោធនកម្មដូច ជា៖ ច្បាប់ដីធ្លី ច្បាប់ដោះស្រាយរំលោភរដ្ឋបាល ជាដើម។ ការចេញផ្សាយច្បាប់ ដេញថ្លៃទ្រព្យសម្បត្តិសំដៅផ្លាស់ប្តូរឲ្យបានខ្លាំងក្លាចំពោះវិស័យនេះតាមទិសជំ នាញភាវូបនីយកម្មសង្គមភាវូបនីយកម្មរួមចំណែកកែលំអរយន្តការសេដ្ឋកិច្ច ទីផ្សារឲ្យសមស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕
Related
More




