នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ផ្ញើរសេចក្ដីជូនពរឆ្នាំថ្មីដ៏ល្អប្រសើរបំផុត ដល់ពលរដ្ឋ វៀតណាមនៅឯបរទេសចំនួន៥,៣លាននាក់។ (រូបថត៖ VGP) |
ក្នុងខ្សែវីដេអូថតទុកជាមុនដែលបានផ្សាយនៅកម្មវិធី នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានផ្ញើរសេចក្ដីជូនពរឆ្នាំថ្មីប្រពៃណី ២០២១ ដល់ពលរដ្ឋ វៀតណាមនៅឯបរទេសចំនួន៥,៣លាននាក់ ហើយអំពាវនាវឲ្យពលរដ្ឋម្នាក់ៗ ទោះបី ជារស់នៅក្នុងឬក្រៅប្រទេសក៏ដោយ ប៉ុន្តែសូមឲ្យរួមកម្លាំងកាយចិត្តជាមួយគ្នា ខិតខំ ប្រឹងប្រែង ប្ដេជ្ញាចិត្តជំនះពុះពារលើការលំបាកឧបសគ្គ បង្កើតឡើងកម្លាំងពលំរបស់ ប្រជាជាតិទាំងមូល ដើម្បីនាំប្រជាជាតិវៀតណាមបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅភាព រុងរឿង។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ជនរួមជាតិវៀតណាម ទោះជារស់នៅ ឯណាក៏ដោយ ប៉ុន្តែជាផ្នែកមួយរបស់មាតុភូមិជានិច្ច។
ក្នុងបរិបទដែលប្រទេសជាតិទាំងមូលឈានចូលឆ្នាំ២០២១ដោយមានស្មារតីថ្មី ការប្ដេជ្ញាចិត្តថ្មី បន្ទាប់ពីជោគជ័យនៃមហាសន្និបាតបក្សលើកទី១៣នោះ លោកនាយក រដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖
“ឆ្នាំ២០២១ជាឆ្នាំដំបូងដែលប្រទេសទាំងមូលចាប់ផ្ដើមអនុវត្តភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ ២០២១-២០២៥ យុទ្ធសាស្ត្ររយៈពេល១០ឆ្នាំ ២០២១-២០៣០ ហើយឆ្ពោះទៅរកគោលដៅក្លាយទៅជាប្រទេសអភិវឌ្ឍ ខ្លាំងមាំមួននាឆ្នាំ ២០៤៥។ ខ្ញុំមានបំណងថា ប្រជាពលរដ្ឋវៀតណាមយើងម្នាក់ៗ ទោះជារស់នៅក្នុងឬ ក្រៅប្រទេសក៏ដោយ ប៉ុន្តែសូមឲ្យជនរួមជាតិទាំងមូលរួមកម្លាំងកាយចិត្ត ខិតខំប្រឹង ប្រែងជំនះពុះពារលើគ្រប់ការលំបាកឧបសគ្គ បង្កើតឡើងកម្លាំងពលំរបស់ប្រជាជាតិ ទាំងមូល ដើម្បីនាំប្រទេសយើងបោះជំហានយ៉ាងរឹងមាំឆ្ពោះទៅរកភាពរុងរឿង ប្រកៀកស្មាជាមួយប្រទេសមហាអំណាចនានាលើទូទាំងពិភពលោក។ ជាថ្មីម្ដងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យបងប្អូនជនរួមជាតិយើងនៅទាំងក្នុងនិងក្រៅប្រទេសមានសុខភាពល្អបរិបូរណ៍ សុភមង្គល និងទទួលបានជោគជ័យក្នុងការងារទាំងអស់”៕






