VOV WorldVOV World
រុស្ស៊ី អាមេរិកនិងអ.ស.បជួបប្រជុំអំពីស៊ីរីនៅស្វីស
18/04/2017 07:17
(VOVworld) - សារព័ត៌មានរុស្ស៊ីនាថ្ងៃទី១៧ មេសា បានដកស្រង់សម្ដីអនុរដ្ឋមន្រ្តី ការបរទេសប្រទេស នេះលោក Mikhail Bogdanov ឲ្យដឹងថា តំណាងការទូត របស់រុស្ស៊ី អាមេរិកនិងអ.ស.ប មានផែនការជួបប្រជុំ អំពីស្ថានភាពស៊ីរីនៅទីក្រុង ហ្សឺណែវ របស់ស្វីសនាសប្ដាហ៍ខាងមុខ។
រុស្ស៊ី អាមេរិកនិងអ.ស.បជួបប្រជុំអំពីស៊ីរីនៅស្វីស
ទិដ្ឋភាពក្រោយពីការវាយប្រហារតាមជើងអាកាសនៅ Deir al-Zor ប្រទេសស៊ីរី  (រូបថត៖Reuters/TTXVN) (VOVworld) - សារព័ត៌មានរុស្ស៊ីនាថ្ងៃទី១៧ មេសា បានដកស្រង់សម្ដីអនុរដ្ឋ មន្រ្តីការបរទេសប្រទេសនេះលោក Mikhail Bogdanov ឲ្យដឹងថា តំណាងការទូតរបស់ រុស្ស៊ី អាមេរិកនិងអ.ស.ប មានផែនការជួបប្រជុំអំពីស្ថានភាពស៊ីរីនៅទីក្រុងហ្សឺណែវ របស់ស្វីសនាសប្ដាហ៍ខាងមុខ។ភាពតានតឹងនៅស៊ីរីកាន់តែធ្ងន់ធ្ងរក្រោយពីអាមេរិក បាញ់កាំជ្រួចប្រភេទ Tomahawk ចំនួន៥៩គ្រាប់ទៅលើមូលដ្ឋានកងទ័ពជើងអាកាស ស៊ីរី ដោយមូលហេតុថា តបតវិញករណីវាយប្រហារ ដែលជាប់សង្ស័យមានការ ប្រើប្រាស់អាវុធគីមីនៅទីរួមខេត្តមួយចំណុះខេត្ត Idlib របស់ស៊ីរី។ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin ប្រកាសថា នេះជាអំពើឈ្លាន ពានប្រទេសមានអធិប តេយ្យភាព រំលោភបំពានច្បាប់អន្តរជាតិដោយឈរលើ មូលហេតុប្រឌិត។រដ្ឋ អំណាចស៊ីរីក៏បានអះអាងថា កងកម្លាំងប្រដាប់អាវុធស៊ីរីមិន ដែលធ្លាប់ហើយក៏នឹង មិនដែលប្រើប្រាស់អាវុធគីមីឡើយ៕