VOV WorldVOV World
រុស្ស៊ីព្រមានអាមេរិកប្រសិនបើអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប
12/06/2015 10:25
Vovworld-នាថ្ងៃទី១១មិថុនា រុស្ស៊ីបានព្រមានអាមេរិកអំពី ផលវិបាកអាក្រក់​ប្រសិនបើវ៉ាស៊ីនតោនអនុវត្តកាំជ្រួចលើ ដីគោក
រុស្ស៊ីព្រមានអាមេរិកប្រសិនបើអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប
រុស្ស៊ីព្រមានអាមេរិកប្រសិនបើអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប (VNP)         Vovworld-នាថ្ងៃទី១១មិថុនា រុស្ស៊ីបានព្រមានអាមេរិកអំពីផលវិបាកអាក្រក់​ ប្រសិនបើវ៉ាស៊ីនតោនអនុវត្តកាំជ្រួចលើដីគោកនៅទ្វីបអឺរ៉ុប ទន្ទឹមនឹងនោះ​ចាត់​ ទុក​នេះជាសកម្មភាពរំលោភទៅលើសន្ធិសញ្ញាកាំជ្រួចរយៈមធ្យមនិងរយៈខ្លី (INF) នា​ឆ្នាំ១៩៨៧។ ដោយការជ្រាបផែនការរបស់វ៉ាស៊ីតោនដាក់ពង្រាយនៅប៉ូឡូញ និង​រ៉ូមានី​បណ្ដាប្រព័ន្ធមានលទ្ធភាពបាញ់បង្ហោះកាំជ្រួចរយៈដំណើរ Tomahawk ក្រសួងការបរទេសរុស្ស៊ីបានចាត់ទុកថា ប្រការនោះនឹងរំលោភដោយផ្ទាល់​ទៅ​លើ​ សន្ធិសញ្ញា INF។ រុស្ស៊ីបានសង្កត់ធ្ងន់ថា រាល់សកម្មភាពដូច្នេះមានន័យថា ភាគី ​អាមេរិកនឹងបំផ្លាញយន្តការទាំងស្រុងនៃ INF រួមជាមួយផលវិបាកទាំងអស់ដែល ​ភ្ជាប់ទៅជាមួយ។ នាសប្ដាហ៍មុន មជ្ឈដ្ឋានមន្ត្រីការពារជាតិអាមេរិកបានឲ្យដឹងថា វ៉ាស៊ីនតោនកំពុងពិនិត្យការបង្កើនប្រព័ន្ធការពារកាំជ្រួចឬដាក់ពង្រាយកាំជ្រួចលើ ដីគោកនៅទ្វីបអឺរ៉ុបសំដៅគំរាមកំហែងរុស្ស៊ីក្នុងកាលៈទេសៈទំនាក់ទំនងរវាងរុស្ស៊ី និងលោកខាងលិចកំពុងតានតឹងឡើង៕