VOV WorldVOV World
រុស្ស៊ីព្រមានអំពីផលវិបាកសោកនាដកម្មប្រសិនបើអាមេរិកវាយប្រហារស.ប.បកូរ៉េ
20/04/2017 08:49
(VOVworld) - ស្ថានភាពនៅឧបទ្វីបកូរ៉េមានគ្រោះ អាសន្ននាំទៅផលវិបាក សោកនាដកម្ម។អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានព្រមានដូច្នេះក្នុងសន្និសីទកាសែតនាថ្ងៃទី១៩ មេសា។
រុស្ស៊ីព្រមានអំពីផលវិបាកសោកនាដកម្មប្រសិនបើអាមេរិកវាយប្រហារស.ប.បកូរ៉េ
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖Internet) (VOVworld) - ស្ថានភាពនៅឧបទ្វីបកូរ៉េមានគ្រោះអាសន្ននាំទៅផលវិបាក សោកនាដកម្ម។អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាន ព្រមានដូច្នេះក្នុងសន្និសីទកាសែតនាថ្ងៃទី១៩ មេសា។អ្នកនាំពាក្យរូបនេះក៏បានលើក ច្បាស់ថា អាមេរិកនិងស.ប.បកូរ៉េកំពុងគំរាមកំហែងគ្នាធ្វើការវាយប្រហារដោយអាវុធ ប្រល័យលោក ខណៈដែលជំលោះអាចត្រូវបានដោះស្រាយតាមរយៈកិច្ចចរចារ ដោយឈរលើច្បាប់អន្តរជាតិ ប្រវត្តិសាស្ត្រនិងបទពិសោធន៍ ដែលមានស្រាប់។នាថ្ងៃ ដដែល រុស្ស៊ីបានរារាំងសេចក្ដីប្រកាសមួយរបស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.បដែល ថ្កោលទោសករណីសាកល្បងកាំជ្រួចថ្មីបំផុតរបស់ស.ប.បកូរ៉េ។សេចក្ដីប្រកាស នេះប្រើប្រាស់ពាក្យពេជ្យដ៏ខ្លាំងក្លាដើម្បីសំណូមពរឲ្យព្យុងយ៉ាងបញ្ចប់សកម្មភាព សាកល្បងកាំជ្រួចនិងនុយក្លេអ៊ែរ។ ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី១៩ មេសា អនុប្រធានាធិបតី អាមេរិក លោក Mike Pence បានគំរាមកំហែងស.ប.បកូរ៉េថា មិនគប្បីសាកល្បងការ ប្ដេជ្ញាចិត្តរបស់កងទ័ពអាមេរិកឡើយ ព្រមទាំងសន្យាថា នឹងតបតវិញយ៉ាងខ្លាំងក្លា និងប្រកប ដោយប្រសិទ្ធភាពចំពោះការវាយប្រហារណាក៏ដោយដែលប្រើប្រាស់ អាវុធធម្មតាឬអាវុធនុយក្លេអ៊ែរ៕