រុស្ស៊ីព្រមានតបតវិញទង្វើបង្កើនយោធារបស់ NATO នៅ Baltic
31/10/2016 09:58
(VOVworld) – តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អង្គការសន្ធិសញ្ញាអត្លង់ទិក ខាងជើង (NATO) លោក Aleksander Grushko បានប្រកាសថា៖ រុស្ស៊ីនឹងតបត វិញទង្វើបង្កើនវត្តមានយោធានៃអង្គការនេះនាឆ្នាំ ២០១៧ ខាងមុខនៅ ប្រទេស Lithuania Latvia Estonia និងប៉ូឡួញ។

រុស្ស៊ីព្រមានតបតវិញទង្វើបង្កើនយោធារបស់ NATO នៅ Baltic (VNA) (VOVworld) – តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាអត្លង់ទិក ខាងជើង (NATO) លោក Aleksander Grushko បានប្រកាសថា៖ រុស្ស៊ីនឹងតបត វិញទង្វើបង្កើនវត្តមានយោធានៃអង្គការនេះនាឆ្នាំ ២០១៧ ខាងមុខនៅ ប្រទេស Lithuania Latvia Estonia និងប៉ូឡួញ។ ក្នុងបទសម្ភាសលើកាសែត រុស្ស៊ី “Izvestia” នាថ្ងៃទី ៣១ តុលា លោក Aleksander Grushko បានសង្កត់ធ្ងន់ ថា៖ គិតតាំងពី ពេលប្រព្រឹត្តទៅសន្និសីទ NATO នាឆ្នាំ ២០១៤ គ្មានសញ្ញាវិជ្ជមានណាមមួយសំរាប់ ទំនាក់ទំនងរវាងរុស្ស៊ីនិង NATO ទេ។ NATO បាន សម្រេចបង្កើតឡើងកងវរៈ សេនាតូចពហុជាតិចំនួន ៤ នាដើមឆ្នាំ ២០១៧ នៅប្រទេសតំបន់ Baltic និង ប៉ូឡួញសំដៅបង្កើនប្រព័ន្ធការពារភាគខាងកើតនៃ ប្លុកនេះ។ រុស្ស៊ីនឹងមិនលើក លែងឲ្យបណ្ដាទង្វើនេះរបស់ NATO ទេហើយចាត់ទុកថា៖ ទង្វើពោលខាងលើរបស់ NATO មិនសមស្របនឹងសន្ធិសញ្ញាមូលដ្ឋានរវាងរុស្ស៊ី ជាមួយអង្គការនេះដែលត្រូវ បានចុះហត្ថលេខានាឆ្នាំ ១៩៩៧ តាមនោះ NATO មិនអនុញ្ញាតឲ្យដាក់ពង្រាយ បន្ថែមកងកំលាំងនៅតំបន់ខ្សែព្រំដែនជាមួយរុស្ស៊ីទេ៕
Related






