VOV WorldVOV World
រុស្ស៊ីចោតប្រកាន់ទួរគីចេតនាបាញ់ទម្លាក់យន្តហោះ
24/12/2015 10:23
(VOV)_អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នា​ថ្ងៃទី២៣ ធ្នូ បានចាត់ទុកថា៖ក្នុងស្ថានភាពជាក់ស្ដែង ភាគីទួរគីបានមានផែនការ មុន ក្នុងការបាញ់ទម្លាក់យន្តហោះ Su-24 របស់រុស្ស៊ី នាថ្ងៃទី២៤ វិច្ឆិកា។ លោក​ Igor Konashenkov
រុស្ស៊ីចោតប្រកាន់ទួរគីចេតនាបាញ់ទម្លាក់យន្តហោះ
រុស្ស៊ីចោតប្រកាន់ទួរគីចេតនាបាញ់ទម្លាក់យន្តហោះ           (VOV)_អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov នា​ថ្ងៃទី ២៣ ធ្នូ បានចាត់ទុកថា៖ក្នុងស្ថានភាពជាក់ស្ដែង ភាគីទួរគីបានមានផែនការ មុន ក្នុង ការបាញ់ទម្លាក់យន្តហោះ Su-24 របស់រុស្ស៊ី នាថ្ងៃទី២៤ វិច្ឆិកា។  លោក​ Igor Konashenkov បាននាំចេញប្រការនេះ បន្ទាប់ពីពេលកាសែតទួរគីបាន​ដក​ស្រង់ពាក្យ សំដីរបស់អ្នកនាំពាក្យរដ្ឋាភិបាលទួរគី Numan Kurtilmus ប្រកាស​នូវបណ្ដាព័ត៍មាន ស្ដីអំពីបរិមាណជើងហោះហើររបស់កងទ័ពជើងអាកាសរុស្ស៊ីនៅស៊ីរី។ អ្នកនាំពាក្យ ក្រសួងការពារជាតិរុស្ស៊ីបានចាត់ទុកថា៖ Ankara មាន​ព័ត៍មាន​នេះ ដោយសារភាគី រុស្ស៊ីជូនដំណឹងអំពីជើងហោះហើរនានានេះតាមកិច្ច​ព្រមព្រៀងជាមួយភាគី​អាមេរិក  ហើយភាគីអាមេរិកចែករំលែកព័ត៍មាននេះជាមួយ​ទួរគី​ដូចជាសម្ព័ន្ធមិត្ត។ តាមនោះ  ពេលបាញ់ទម្លាក់យន្តហោះ Su-24 អគ្គសេនា​ធិការកងទ័ពទ័រគីដឹងច្បាស់អំពីរយៈ ពេល និងតំបន់ ដែលយន្តហោះរបស់រុស្ស៊ី​កំពុងបំពេញភារកិច្ចរបស់ខ្លួន។ដូច្នេះ  សេចក្ដីប្រកាសរបស់អ្នកនាំពាក្យរដ្ឋាភិបាលទួរគីនេះ ត្រូវបានចាត់ទុកជាការទទួល ស្គាល់ជាផ្លូវការអំពីផែនការកំទេច​យន្តហោះរុស្ស៊ី ក្នុងដែនអាកាសរបស់ស៊ីរី និង សំដៅសម្លាប់ទាហានរុស្ស៊ី៕