VOV WorldVOV World
រុស្ស៊ីធ្វើអធិបតីក្នុងកិច្ចចរចារអំពីការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី
25/12/2013 11:52
Vovworld-នាថ្ងៃទី២៤ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រកាសឲ្យម៉ូស្គូនឹងធ្វើជាអធិបតីក្នុងកិច្ចចរចារអន្តរជាតិអំពីការបំផ្លាញ់ចោលអាវុធ​គីមីគ្រប់ប្រភេទរបស់ស៊ីរីនាថ្ងៃទី២៧ធ្នូខាងមុខ។
រុស្ស៊ីធ្វើអធិបតីក្នុងកិច្ចចរចារអំពីការបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី
ទីស្ដីការអង្គការសហប្រជាជាតិនិងអង្គការទទួលបន្ទុកការហាមប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។ (tinnong.vn)         Vovworld-នាថ្ងៃទី២៤ធ្នូ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បានប្រកាសឲ្យម៉ូស្គូនឹងធ្វើជាអធិបតីក្នុងកិច្ចចរចារអន្តរជាតិអំពីការបំផ្លាញ់ចោល អាវុធ​គីមីគ្រប់ប្រភេទរបស់ស៊ីរីនាថ្ងៃទី២៧ធ្នូខាងមុខ។ ថ្លែងមតិពីវិទ្យុសម្លេងរុស្ស៊ី អនុរដ្ឋមន្ត្រី Ryabkov បានឲ្យដឹងថា ចូលរួមការចរចារនៅរដ្ឋធានីម៉ូស្គូមាន​អ្នក​ជំនាញ ការមកពីរុស្ស៊ី អាមេរិក ស៊ីរី អង្គការសហប្រជាជាតិនិងអង្គការទទួលបន្ទុកការហាម ប្រាមការប្រើប្រាស់អាវុធគីមី (OPCW)។         ផែនការពោលខាងលើត្រូវបាន OPCW អនុម័តនៅទីក្រុង​ La Hay ប្រទេស​ ហូឡង់នាខែមុន តាមរយៈនោះបណ្ដាជាតិគីមីបំពុលបំផុតនឹងបានបញ្ជូនចេញពី ស៊ីរីមុន​ថ្ងៃ​ទី៣១ធ្នូនិងបានបំផ្លាញចោលមុនពាក់កណ្ដាលខែមិនាឆ្នាំ២០១៤។ បរិមាណជាតិគីមីដែល​បាន​រាយការណ៍ផ្សេងៗនឹងបានបំផ្លាញចោលមុនថ្ងៃទី៣០ មិថុនាឆ្នាំ២០១៤៕