VOV WorldVOV World
រុស្ស៊ីឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលជាប់សង្ស័យពីអំពើបើកដៃឲ្យភេរវកម្ម
14/04/2017 07:15
(VOVworld) - នាថ្ងៃទី១៣ មេសា តុលាការយោធាមួយ នៅរុស្ស៊ីឲ្យដឹងថា​ និស្សិត ម្នាក់នៅវិទ្យាស្ថានយោធា នៅទីក្រុង St Petersburg ត្រូវបានឃាត់ខ្លួនហើយចោទ ប្រកាន់ពីអំពើបើកដៃឲ្យភេរវកម្ម។
រុស្ស៊ីឃាត់ខ្លួនមុខសញ្ញាម្នាក់ដែលជាប់សង្ស័យពីអំពើបើកដៃឲ្យភេរវកម្ម
កន្លែងកើតហេតុករណីវាយប្រហារដោយគ្រាប់បែកនៅទីក្រុង St Petersburg នាថ្ងៃទី១៣ មេសា (រូបថត៖Xinhua/TTXVN) (VOVworld) - នាថ្ងៃទី១៣ មេសា តុលាការយោធាមួយនៅរុស្ស៊ីឲ្យដឹងថា​ និស្សិត ម្នាក់នៅវិទ្យាស្ថានយោធានៅទីក្រុង St Petersburg ត្រូវបានឃាត់ខ្លួនហើយចោទ ប្រកាន់ពីអំពើបើកដៃឲ្យភេរវកម្ម។និស្សិតឈ្មោះ Vadim Osipov ត្រូវបានដាក់ ពន្ធនាគារជាបណ្ដោះអាសន្នរហូតដល់ថ្ងៃទី៩​ មិថុនា ខណៈដែលការស៊ើបអង្កេត បន្តត្រូវបានដំណើរការ។ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីរុស្ស៊ីមិនបង្ហាញព័ត៌មានលម្អិតអំពីពាក់ ព័ន្ធ រវាងការឃាត់ខ្លួន Osipov ជាមួយនឹងករណីវាយប្រហារដោយគ្រាប់បែកនៅ រថភ្លើងក្រោមដី St Petersburg កាលពីថ្ងៃទី៣ មេសា ដែលបណ្ដាលឲ្យមនុស្សចំនួន ១៤នាក់ស្លាប់។រហូតដល់បច្ចុប្បន្ន មានមុខសញ្ញាចំនួន៨នាក់ដែលសុទ្ធតែមកពី តំបន់អាស៊ីកណ្ដាល ត្រូវបានឃាត់ខ្លួននៅក្រុងម៉ូស្គូនិងក្រុង St Petersburg ដោយ សារត្រូវជាប់សង្ស័យចូលរួមការវាយប្រហារពោលខាងលើ៕