VOV WorldVOV World
រុស្ស៊ីកោះហៅឯកអគ្គរាជទូតហូល្លង់ទាក់ទិនដល់លទ្ធផលនៃការស៊ើបអង្កេតករណីធ្លាក់យន្តហោះ MH១៧
04/10/2016 10:19
(VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣ តុលា បានកោះហៅឯកអគ្គរាជទូតហូល្លង់លោកស្រី Renee Jones-Bos ទាក់ទិនដល់សេចក្ដីប្រកាសនាពេលថ្មីៗ នេះរបស់អ្នកជំនាញការហូល្លង់អំពីករណីធ្លាក់ យន្ត ហោះ MH១៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines មុននេះ២ឆ្នាំ​ ដែលបណ្ដាលឲ្យមនុស្សទាំង២៩៨នាក់នៅលើយន្តហោះនេះស្លាប់ ក្នុងនោះភាគច្រើនគឺប្រជាពលរដ្ឋហូល្លង់។
រុស្ស៊ីកោះហៅឯកអគ្គរាជទូតហូល្លង់ទាក់ទិនដល់លទ្ធផលនៃការស៊ើបអង្កេតករណីធ្លាក់យន្តហោះ MH១៧
កន្លែងកើតហេតុការធ្លាក់យន្តហោះ MH១៧ នៅជិតតំបន់ Donetsk ប្រទេសអ៊ុយក្រែន  (រូបថត៖EPA/TTXVN) (VOVworld) - ក្រសួងការបរទេសរុស្ស៊ីនាថ្ងៃទី៣ តុលា បានកោះហៅឯកអគ្គ រាជទូតហូល្លង់លោកស្រី Renee Jones-Bos ទាក់ទិនដល់សេចក្ដីប្រកាសនាពេលថ្មីៗ នេះរបស់អ្នកជំនាញការហូល្លង់អំពីករណីធ្លាក់ យន្តហោះ MH១៧ របស់ក្រុមហ៊ុន អាកាសចរណ៍ Malaysia Airlines មុននេះ២ឆ្នាំ​ ដែលបណ្ដាលឲ្យមនុស្សទាំង២៩៨ នាក់នៅលើយន្តហោះនេះស្លាប់ ក្នុងនោះភាគច្រើនគឺប្រជាពលរដ្ឋហូល្លង់។រុស្ស៊ី បានលើកឡើងទស្សនៈជាមួយឯកអគ្គរាជទូតហូល្លង់អំពីមូលហេតុធ្វើឲ្យរុស្ស៊ី សង្ស័យនូវលក្ខណៈជឿទុកចិត្តនិងភាពត្រឹមត្រូវនៃសេចក្ដីសំរេចរបស់ក្រុមស៊ើប អង្កេតរួម។ម៉ូស្គូដាស់តឿនឲ្យហូល្លង់ធ្វើការវិភាគយ៉ាងហ្មត់ចត់អំពីទិន្នន័យរ៉ាដា របស់យន្តហោះ MH១៧ ដែលកងទ័ពរុស្ស៊ីបានផ្ទេរប្រគល់ជូនក្រុមស៊ើបអង្កេតនា ពេលថ្មីៗនេះ។តាមសារព័ត៌មានរុស្ស៊ីថា ឯកអគ្គរាជទូតលោកស្រី Jones-Bos ឲ្យដឹង ថា ក្រោយពីជំនួបពោលខាងលើ លោកស្រីនឹងពិភាគ្សាអំពីប្រតិកម្ម របស់រុស្ស៊ីជា មួយរាជរដ្ឋាភិបាលហូល្លង់។ មុននោះ នាថ្ងៃទី២៨ កញ្ញា ក្រុមអ្នកស៊ើបអង្កេតរបស់ហូល្លង់បានអះអាងថា យន្តហោះ MH១៧ត្រូវបាញ់ទម្លាក់ដោយកាំជ្រួច Buk ប្រភេទ ៩M៨៣ ដែលត្រូវ បានដឹកជញ្ជូនមកពីរុស្ស៊ី៕