រុស្ស៊ីលើកឡើងនូវពង្រាងសេចក្តីសំរេចចិត្តអង្គការសហប្រជាជាតិថ្មីស្តីពីស៊ីរី
11/07/2012 10:16
VOV- តាមប្រភពព័ត៍មានកាទូតបានឲ្យដឹងថា៖ថ្ងៃទី ១០កក្តដា រុស្ស៊ីបានដាក់ជូនក្រុមប្រឹក្សា សន្តិសុខ អង្គការសហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្ត ស្តីអំពីបញ្ហាស៊ីរី ក្នុង

ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ(Image:Internet) VOV- តាមប្រភពព័ត៍មានកាទូតបានឲ្យដឹងថា៖ថ្ងៃទី១០កក្តដា រុស្ស៊ីបានដាក់ ជូនក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិពង្រាងសេចក្តីសំរេចចិត្តស្តីអំពី បញ្ហាស៊ីរី ក្នុងនោះស្នើឲ្យ ពន្យាពេលសកម្មភាពរបស់គណះបេសកកម្មឃ្លាំមើល បទឈប់បាញ់គ្នា (UNSMIS)នៅស៊ីរី ដោយមិននិយាយដល់មិនថាវិធានការដាក់ ទណ្ឌកម្មណា១ចំពោះប្រទេសមជ្ឈឹមបូព៏ានេះទេ។ឧបទូតស្ថានទូតរុស្ស៊ីប្រចាំនៅ អង្គការសហប្រជាជាតិ Igor Pankin ប្រាប់ឲ្យដឹងថា៖ ពង្រាងសេចក្តីសំរេចចិត្តនេះពន្យាពេលបេសកកម្មឃ្លាំមើលរបស់គណះអ្នកសង្កេតការណ៏ អង្គការសហ ប្រជាជាតិនៅស៊ីរីក្នុងរយះពេល៣ខែទៀត។ឯកសារនេះក៏គាំទ្រចំពោះសំណើ ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ Bankimoonឲ្យបន្ថែមពេលបំពេញ ភារកិច្ច នយោបាយរបស់គណះបេសកកម្មឃ្លាំមើលបទឈប់បាញ់គ្នា (UNSMIS) នៅស៊ីរី នឹងការ កាត់បន្ថយចំនួនអ្នកសង្កេតការណ៏យោធា(ប្រមាណ៣០០នាក់) នៅស៊ីរីផង។ពង្រាងសេចក្តី សំរេចចិត្តរបស់រុស្ស៊ីក៏អះអាងជាថ្មីម្តងទៀតនូវការគាំ ទ្ររបស់ទីក្រុងម៉ូស្កូវចំពោះផែនការណ៏សន្តិភាពដែលបំផុសដោយលោក Kofi Annan ព្រមទាំងសំណូមពររដ្ឋាភិបាលនឹង បណ្តាភាគីនៅស៊ីរីអនុវត្តផែនការណ៏ នេះភ្លាម១រំពេកផង៕
Related





