រុស្ស៊ីនិងទួរគីពិភាក្សាអំពីលទ្ធភាពពន្លឿនវង់ចរចារសន្តិភាពថ្មីមួយសំរាប់ស៊ីរី
26/12/2016 10:37
(VOVworld) – នាថ្ងៃទី ២៥ ធ្នូ វិមាន Kremlin បានឲ្យដឹង ថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសម ភាគីទួរគី លោក Tayyip Erdogan បានសន្ទនា តាម ទូរស័ព្ទអំពីវិបត្តិនៅស៊ីរី។

រុស្ស៊ីនិងទួរគីពិភាក្សាអំពីលទ្ធភាពពន្លឿនវង់ចរចារសន្តិភាពថ្មីមួយសំរាប់ស៊ីរី (VNA) (VOVworld) – នាថ្ងៃទី ២៥ ធ្នូ វិមាន Kremlin បានឲ្យដឹងថា៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីទួរគី លោក Tayyip Erdogan បានសន្ទនាតាម ទូរស័ព្ទអំពីវិបត្តិនៅស៊ីរី។ ចូលរួមការសន្ទនាលើកនេះនៅមានប្រធានាធិបតី កាហ្សាកស្ថាន លោក Nursultan Nazarbayev ដែលកំពុងមានដំណើរទស្សនកិច្ច នៅរុស្ស៊ីទៀតផង។ ក្នុងការសន្ទនា លោក Erdogan បានសម្តែងការរំលែកទុក្ខ ដ៏ជ្រាលជ្រៅជាមួយប្រធានាធិបតី Putin ស្តីពីការធ្លាក់យន្តហោះយោធា TU-154 នៅសមុទ្រខ្មៅ។ ភាគីទាំងពីរក៏បានផ្តោតទៅលើស្ថានភាពនៅស៊ីរី ក្នុងកាលៈទេ សៈរុស្ស៊ី និងទួរគីកំពុងជំរុញវង់ចរចារសន្តិភាពមួយសំរាប់ស៊ីរីនៅរដ្ឋធានី Astana របស់កាហ្សាកស្ថាន។ ទាក់ទិនដល់ស្ថានភាពនៅស៊ីរី នាថ្ងៃទី ២៥ ធ្នូ ទួរគីបានដាក់ ពង្រាយបន្ថែមរថក្រោះនិងកាំភ្លើងធំទៅកាន់តំបន់ខ្សែព្រំដែនជាមួយស៊ីរីសំដៅ បង្កើនថែមទៀតយុទ្ធនាការដណ្តើមមកវិញការត្រួតពិនិត្យទីតែងសំខាន់មួយ របស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)៕
Related






