VOV WorldVOV World
រុស្ស៊ីនិងទួរគីស្វែងរកវិធានការស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ
04/09/2016 08:34
(VOVworld) - នាយប់ថ្ងៃទី៣ កញ្ញា ក្រោយពីទៅកាន់ ខេត្ត Hangzhou ប្រទេសចិន ដើម្បីត្រៀមរៀបចំចូលរួម សន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុង រីកចម្រើនជួរមុខលើពិភពលោក (G២០) នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញជួបចរចារជាមួយសមភាគីទួរគីលោក Tayyip Erdogan។
រុស្ស៊ីនិងទួរគីស្វែងរកវិធានការស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញ
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ)និងសមភាគីទួរគីលោក Tayyip Erdogan នៅជំនួបកាលពីខែសីហាកន្លងទៅ (រូបថត៖AFP) (VOVworld) - នាយប់ថ្ងៃទី៣ កញ្ញា ក្រោយពីទៅកាន់ខេត្ត Hangzhou ប្រទេស ចិន ដើម្បីត្រៀមរៀបចំចូលរួមសន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងកំពុង រីកចម្រើនជួរមុខលើពិភពលោក (G២០) នោះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានអញ្ជើញជួបចរចារជាមួយសមភាគីទួរគីលោក Tayyip Erdogan។នៅទីនេះ លោក Putin បានសំដែងជំនឿជាក់ថា អង់ការ៉ានឹងស្ដារស្ថិរ ភាពនៅក្នុងប្រទេស ឡើងវិញយ៉ាងឆាប់រហ័ស តាមនោះជំរុញទំនាក់ទំនងសហ ប្រតិបតិ្តការលើគ្រប់ វិស័យរវាងរុស្ស៊ីនិងទួរគី។ប៉ុន្តែ លោកប្រធានាធិបតីរុស្ស៊ីក៏ បានអះអាងថា ការ ស្ដារទំនាក់ទំនងទ្វេភាគីឡើងវិញនៅមានការងារជាច្រើនដែល ត្រូវតែសំរេច៕