រុស្ស៊ីនិងឥណ្ឌាចេញផ្សាយសេចក្ដីថ្លែងការណ៍រួមស្ដីអំពីបញ្ហាអន្តរជាតិ
25/12/2015 07:07
(VOVworld) - នារសៀលថ្ងៃទី២៤ ធ្នូ ប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narenda Modi បានចេញផ្សាយសេចក្ដីថ្លែងការ ណ៍រួមរុស្ស៊ី-ឥណ្ឌា ដោយឈរលើលទ្ធផលនៃដំណើរ ទស្សនកិច្ចជាផ្លូវការនៅ រុស្ស៊ីរបស់អ្នកដឹកនាំរដ្ឋាភិបាលឥណ្ឌារូបនេះ។

ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi (រូបថត៖Sputnik) (VOVworld) - នារសៀលថ្ងៃទី២៤ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួម រុស្ស៊ី-ឥណ្ឌា ដោយឈរលើលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់ អ្នកដឹកនាំរដ្ឋាភិបាលឥណ្ឌារូបនេះ។សេចក្ដីថ្លែងការណ៍រួម “ទំនាក់ទំនង ទំនុកទុក ចិត្តឆ្ពោះទៅជើងមេឃសហប្រតិបតិ្តការថ្មី” បានលើកច្បាស់ថា រុស្ស៊ីនិងឥណ្ឌា សំដែងការគាំទ្រចំពោះអធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់ស៊ីរី។ រុស្ស៊ីនិងឥណ្ឌាក៏បានសំដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រជាជននិងរដ្ឋាភិបាល អ៊ីរ៉ាក់ក្នុងការខំប្រឹងប្រែងជំនះពុះពារលើវិបត្តិនាបច្ចុចប្បន្ន និងការពារអធិបតេយ្យ ភាពជាតិ បូរណភាពដែនដី។ស្ដីពីស្ថានការណ៍នៅអ៊ុយក្រែន រុស្ស៊ីនិងឥណ្ឌាបាន ស្វាគមន៍ការរីកចំរើនទទួលបានក្នុងវិស័យសន្តិសុខ រួមចមានការគោរពបទឈប់ បាញ់នៅភាកអាគ្នេយ៍អ៊ុយក្រែន ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដក អាវុធងុនស្រាលចេញពីខ្សែកំណត់រវាងភាគីទាក់ទិននានាផងដែរ៕
Related






