VOV WorldVOV World
រុស្ស៊ីនិងបណ្ដាប្រទេសឈូងសមុទ្រពេក្យខ្វែងគំនិតអំពីដំណោះស្រាយសំរាប់វិបត្តិនៅ Yemen
02/04/2015 11:23
(VOVworld) – ការខ្វែងគំនិតរវាងក្រុមប្រឹក្សាសហប្រតិបត្តិការ តំបន់ឈូងសមុទ្រពេក្យ (GCC) និងរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. កំពុងរារាំងរាល់ការខំប្រឹងប្រែង កសាងពង្រាង សេចក្តីសម្រេចចិត្តមួយស្តីពីដំណោះស្រាយវិបត្តិនៅ Yemen។
រុស្ស៊ីនិងបណ្ដាប្រទេសឈូងសមុទ្រពេក្យខ្វែងគំនិតអំពីដំណោះស្រាយសំរាប់វិបត្តិនៅ Yemen
រុស្ស៊ីនិងបណ្ដាប្រទេសឈូងសមុទ្រពេក្យខ្វែងគំនិតអំពីដំណោះស្រាយសំរាប់វិបត្តិនៅ Yemen (Image: VNA) (VOVworld) – ការខ្វែងគំនិតរវាងក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ ពេក្យ  (GCC) និងរុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. កំពុងរារាំងរាល់ការខំ ប្រឹងប្រែង កសាងពង្រាងសេចក្តីសម្រេចចិត្តមួយស្តីពីដំណោះស្រាយវិបត្តិនៅ Yemen។ នាថ្ងៃទី ១ មេសា​ ប្រភពព័ត៌មានការទូតបានឲ្យដឹងថា៖ GCC មិនច្បាម តាមសេចក្តីសម្រេចចិត្ត មួយដែលគាំទ្រការធ្វើអន្តរាគមន៍យោធានៅ Yemen ដឹកនាំដោយអារ៉ាប៊ីសាអូឌីតទេ។ ជំនួសនោះ អង្គការនេះមានគោលបំណង ជំរុញបទហាមឃាត់អាវុធរួមជាមួយបទដាក់ ទណ្ឌកម្មទៅលើកំលាំង Houthi។ ការខំប្រឹងប្រែងនេះរបស់ GCC កំពុងប្រឈមមុខនឹង ការប្រឆាំងជំទាស់របស់ រុស្ស៊ី។ ម៉ូស្គូមិនគាំទ្រការអនុវត្តដាក់ទណ្ឌកម្មទៅលើពួកឧទ្ទាម Houthi ទេ ព្រម ទាំង​ នាំចេញវិធានការបើកទូលាយទ្រង់ទ្រាយនៃបទហាមឃាត់ចំពោះ ភាគី ទាំងឡាយក្នុងជំលោះនេះ។ ក្រៅពីនោះ រុស្ស៊ីក៏បានស្នើរឲ្យរៀបចំបណ្ជីរាយនាម ហាមឃាត់ធ្វើដំណើរនិងហ៊ុំព័ទទ្រពសម្បិត្តចំពោះមេដឹកនាំភាគីប្រឆាំងគ្រប់រូប ផងដែរ៕

More