VOV WorldVOV World
រុស្ស៊ីនិងប្រទេសមួយចំនួនរំលឹកពិធីខួបជ័យជំនះលើពួកហ្វាស៊ីសដ៏មហោឡារឹក
09/05/2014 08:32
(VOVworld)-នាថ្ងៃទី៩ឧសភា មនុស្សលោកបានរំលឹក ខួបលើក៦៩នៃជ័យជំនះលើ ពួកហ្វាស៊ីសក្នុងសង្គ្រាម លោកលើកទី២។
រុស្ស៊ីនិងប្រទេសមួយចំនួនរំលឹកពិធីខួបជ័យជំនះលើពួកហ្វាស៊ីសដ៏មហោឡារឹក
កងទ័ពរុស្ស៊ី ត្រៀមរៀបចំធ្វើព្យុះហយាត្រាសម្រាប់ទិវាជ័យជំនះ លើពួកហ្វាស៊ីស (រូបថតៈ​ vtc.vn) (VOVworld)-នាថ្ងៃទី៩ឧសភា មនុស្សលោកបានរំលឹកខួបលើក៦៩នៃជ័យជំនះលើ ពួកហ្វាស៊ីសក្នុងសង្គ្រាមលោកលើកទី២។         នៅរុស្ស៊ីសកម្មភាពរំលឹកខួបទិវានេះជាច្រើនបានប្រព្រឹត្តទៅ។ ចលនាមាន ឈ្មោះ ថា “កងវរសេនាធំអមត”គ្រោងនឹងទាក់ទាញមនុស្សប្រមាល៥សែនចូលរួមដង្ហែក្បួន លើទីប្រជុំជនជាង៤០០កន្លែង។ សកម្មភាពនេះ ជា ការផ្តើមគំនិតសំដៅរំលឹកគុណនិង ចិញ្ចឹមបីបាច់ការដឹងគុណរបស់គ្រប់ជំនាន់ចំពោះយុទ្ធជនដែលពលីជីវិតក្នុងកិច្ចការ តស៊ូរក្សាប្រទេសដ៏មហិមានេះ។        មុននោះ នាថ្ងៃទី៨ឧសភា នៅប្រទេសបារំាងនិងសាធារណរដ្ឋឆែក បានប្រព្រឹត្ត​ទៅសកម្មភាពរំលឹកខួបជ័យជំនះលើពួកហ្វាស៊ីសជាច្រើន។ ប្រធានាធិបតីបារាំង លោក Francois Hollande បានទៅដាក់កម្រងផ្កាលើផ្នូរយុទជនអនាមិកនៅរដ្ឋធានី បារីស។ ក្នុងនោះ​នៅទីក្រុង Praha ព្រឹត្តការណ៍រំលឹកខួបនេះបានរៀបចំ​ឡើងនៅស្តូប រំលឹកវិញ្ញាក្ខ័ន្ធជាតិលើទូល Vikov ដោយមានការចូលរួមរបស់ថ្នាក់ ដឹកនាំឆែក រួម ទាំងប្រជាជននិងភ្ញៀវជាច្រើនកុះករផងដែរ។            នុងថ្ងៃដដែល ប្រទេសអង់គ្លេស អាល្លឺម៉ង់ អាមេរិក ការណាដា និងប្រេស៊ីល ។ល។ ក៏បានរៀបចំសកម្មភាពជាច្រើនដើម្បីរំលឹកទិវាជ័យជំនះ លើ ពួកហ្វាស៊ីស ផងដែរ៕