រុស្ស៊ីនិងអាមេរិកចេញផ្សាយសេក្តីថ្លែងការណ៍រួមអំពាវនាវដំណោះ ស្រាយនយោបាយសំរាប់ស៊ីរី
10/05/2016 08:37
(VOVworld) – ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបាន នាំចេញនាថ្ងៃទី ៩ ឧសភា ក្នុងឋានៈជាសហប្រធានក្រុម អន្តរជាតិជួយឧបត្ថម្ភស៊ីរី រុស្ស៊ីនិងអាមេរិកបានអំពាវ នាវឲ្យចាប់ផ្តើមបណ្ដាការចរចាររវាងភាគីនានារបស់ស៊ីរី នៅទីក្រុង Geneva ស្វីស ដោយឈរលើមូលដ្ឋានឯកសារ ដែលបេសកជនពិសេសអគ្គលេខាធិការ អ.ស.ប. ទទួល បន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានផ្តើមឡើង នាថ្ងៃទី ២៧ មេសា កន្លងទៅ។

រុស្ស៊ីនិងអាមេរិកចេញផ្សាយសេក្តីថ្លែងការណ៍រួមអំពាវនាវដំណោះ ស្រាយនយោបាយសំរាប់ស៊ីរី (Image: VNA) (VOVworld) – ក្នុងសេចក្តីថ្លែងការណ៍រួមដែលត្រូវបាននាំចេញនាថ្ងៃទី ៩ ឧសភា ក្នុងឋានៈជាសហប្រធានក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរី រុស្ស៊ីនិងអាមេរិកបាន អំពាវ នាវឲ្យចាប់ផ្តើមបណ្ដាការចរចាររវាងភាគីនានារបស់ស៊ីរីនៅទីក្រុង Geneva ស្វីស ដោយឈរលើមូលដ្ឋានឯកសារដែលបេសកជនពិសេសអគ្គលេខាធិការ អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de Mitsura បានផ្តើមឡើង នាថ្ងៃទី ២៧ មេសា កន្លងទៅ។ ប្រទេសទាំងពីរនឹងបង្កើនការខំប្រឹងប្រែងសំដៅទទួលបានដំ ណោះស្រាយនយោបាយសំរាប់ជំលោះនៅស៊ីរីឲ្យសមស្របនឹងសេចក្តីសម្រេចចិត្ត ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. តាមរយៈការចរចាររវាងភាគីទាក់ទិននានារបស់ ស៊ីរីនៅទីក្រុង Geneva។ រុស្ស៊ីនិងអាមេរិកក៏បានអំពាវនាវឲ្យប្រទេសជាសមាជិក ក្រុមអន្តរជាតិជួយឧបត្ថម្ភស៊ីរីក៏ដូចជាប្រទេសដទៃទៀតក្នុងសហគមន៍អន្តរជាតិ ស្វែងរកដំណោះស្រាយសំរាប់បញ្ហានេះផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួម រុស្ស៊ីនិង អាមេរិកបានស្នើរឲ្យភាគីនានាបញ្ឈប់ការវាយប្រហារទៅលើជនស៊ីវិល រួមមាន បណ្ដាមូលដ្ឋានស៊ីវិលនិងសុខាភិបាល។ រុស្ស៊ីរួមជាមួយរដ្ឋអំណាចស៊ីរី នឹងខំប្រឹង ប្រែងកាត់បន្ថយការប្រើប្រាស់កងទ័ពជើងអាកាសនៅតំបន់ទីប្រជុំជន ឬ បណ្ដាក្រុមប្រដាប់អាវុធគោរពបទឈប់បាញ់។ ក្នុងពេលនោះ អាមេរិកនឹង ជួយឧបត្ថម្ភប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់ដើម្បីទប់ស្កាត់រាល់ជំនួយសំរាប់អង្គការ ភេរវកម្ម៕
Related






