VOV WorldVOV World
រុស្ស៊ីនិងអាមេរិកឯកភាពបន្តកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហានៅស៊ីរី
15/01/2016 10:21
(VOVworld) – នាថ្ងៃទី ១៤ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry បានធ្វើការចរចារតាមទូរស័ព្ទហើយ ឯកភាពដំណើរ ការចរចារនាថ្ងៃទី​ ២០ មករា ខាងមុខនៅទីក្រុង Zurich ប្រទេស ស្វីសដើម្បីពិភាគ្សាអំពីបណ្ដាបញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅស៊ីរីផង។
រុស្ស៊ីនិងអាមេរិកឯកភាពបន្តកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហានៅស៊ីរី
រុស្ស៊ីនិងអាមេរិកឯកភាពបន្តកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហានៅស៊ីរី (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry បានធ្វើការចរចារតាមទូរស័ព្ទហើយ ឯកភាពដំណើរការចរចារនាថ្ងៃទី​ ២០ មករា ខាងមុខនៅទីក្រុង Zurich ប្រទេស  ស្វីសដើម្បីពិភាគ្សាអំពីបណ្ដាបញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅស៊ីរីផង។ តាមអ្នក នាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី  Maria Zakharova បានឲ្យ ដឹងថា​៖ កិច្ចប្រជុំនឹងប្រមូលផ្តុំទៅលើបញ្ហានៅស៊ីរី។ មុននោះ នាថ្ងៃទី ១៣ មករាការពិគ្រោះយោបល់ត្រីភាគីរវាងរុស្ស៊ីអាមេរិកនិង អ.ស.ប. បានប្រព្រឹត្តទៅ សំដៅស្វែងរកដំណោះស្រាយសំរាប់បញ្ហានៅស៊ីរី។ បញ្ហាស្នូលនៃកិច្ចប្រជុំនេះ គឺខ្លឹមសារនៃការចរចារសន្តិភាពស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ មករា ខាងមុខនៅស្វីស៕