VOV WorldVOV World
រុស្ស៊ីនិងអាមេរិកមានគោលបំណងកែលំអទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាស៊ីរី
13/04/2017 08:07
(VOVworld) – នាថ្ងៃទី ១២ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov និងសមភាគីអាមេរិក លោក Rex Tillerson បានរៀបចំសន្និសីទកាសែត រួមបន្ទាប់ពីកិច្ច ចរចារនៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។
រុស្ស៊ីនិងអាមេរិកមានគោលបំណងកែលំអទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាស៊ីរី
រុស្ស៊ីនិងអាមេរិកមានគោលបំណងកែលំអទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាស៊ីរី (VNA) (VOVworld) – នាថ្ងៃទី ១២ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov  និងសមភាគីអាមេរិក លោក Rex Tillerson បានរៀបចំសន្និសីទកាសែត រួម បន្ទាប់ពីកិច្ចចរចារនៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។ លោក Lavrov បានអះអាងថា៖  ម៉ូស្គូនិងវ៉ាស៊ីនតោននឹងបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មតទៅ ទៀត។ ក្រៅពីនោះ អ្នកប្រមុខផ្នែកការទូតរបស់រុស្ស៊ីក៏បានឲ្យដឹងថែមទៀតថា៖ ប្រទេសនេះមានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យសន្តិសុខ លើបណ្តាញអ៊ីនធឺណែតហើយផ្តើមឡើងការស្តារឡើងវិញការទាក់ទងរវាងបណ្ដា ស្ថាប័ននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក   Tillerson បានចាត់ទុកថា៖ ទំនុកទុកចិត្តក្នុងទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងម៉ូស្គូកំពុងស្ថិតនៅកំរិតទាបហើយភាគីទាំងពីរមិនអាចរក្សាទំនាក់ទំនង ដូចបច្ចុប្បន្ននេះបានឡើយ។ លោក  Tillerson បានឲ្យដឹងថា៖ ភាគីទាំងពីរបាន ឯកភាពអំពីការបង្កើតក្រុមការងារមួយដើម្បីដោះស្រាយបញ្ហាតូចតាចនិង ជំរុញការស្តារប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។         ទាក់ទិនដល់បញ្ហានៅស៊ីរី អ្នកការទូតរបស់រុស្ស៊ីរូបនេះបានឲ្យដឹងថា៖  ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនជាស្រេចចាប់ផ្តើម ឡើងវិញនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអំពីបញ្ហាសុវត្ថិភាពហោះហើរ លើដែនអាកាស នៅស៊ីរី។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  Rex Tillerson បានបន្តចោទប្រកាន់បណ្ដាកំលាំងរដ្ឋាភិបាលស៊ីរីបានរៀបចំ ផែនការនឹងដំណើរការវាយប្រហារដែលជាប់សង្ស័យប្រើប្រាស់អាវុធគីមីនៅស៊ីរី៕​