រុស្ស៊ីនឹងប្តឹងតវ៉ាបណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកជូន WTO
22/06/2014 09:03
(VOVworld) – ថ្លែងមតិនៅវេទិការច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងនៅទីក្រុង Saint Peterburg (រុស្ស៊ី) នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev បានឲ្យដឹងថា៖ រុស្ស៊ីបានផ្ញើរសេចក្តី ប្រកាសដល់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អំពីការដែល អាមេរិកមិនអនុវត្តភារកិច្ចពាណិជ្ជកម្មនានារបស់ខ្លួនក្នុងពេល ដែលដាក់ ទណ្ឌកម្មសេដ្ឋកិច្ចសំដៅប្រឆាំងជំទាស់បណ្ដា អង្គការរបស់រុស្ស៊ី។

រុស្ស៊ីនឹងប្តឹងតវ៉ាបណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិកជូន WTO (Image: VNA) (VOVworld) – ថ្លែងមតិនៅវេទិការច្បាប់អន្តរជាតិដែលត្រូវបានរៀបចំឡើងនៅទីក្រុង Saint Peterburg (រុស្ស៊ី) នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitri Medvedev បានឲ្យដឹងថា៖ រុស្ស៊ីបានផ្ញើរសេចក្តីប្រកាសដល់អង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) អំពីការដែល អាមេរិកមិនអនុវត្តភារកិច្ចពាណិជ្ជកម្មនានារបស់ខ្លួនក្នុងពេលដែលដាក់ ទណ្ឌកម្មសេដ្ឋកិច្ចសំដៅប្រឆាំងជំទាស់បណ្ដាអង្គការរបស់រុស្ស៊ី។ នាយករដ្ឋមន្ត្រី Medvedev បានឲ្យដឹងថា៖ បណ្ដាបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចដោយឯកតោភាគីមាន ឧបាយកោលនយោបាយនិងមិនសមស្របនឹងច្បាប់អន្តរជាតិ ជាពិសេសគឺ បណ្ដា មាត្រារបស់ WTO។ រដ្ឋាភិបាលរុស្ស៊ីបានជួលក្រុមហ៊ុនមេធាវីមួយចំនួនដើម្បីការពារ សិទ្ធិផលប្រយោជន៍របស់រុស្ស៊ីដែលទាក់ទិនដល់បទដាក់ទណ្ឌកម្ម។ ប្រតិកម្មរបស់ WTO នឹងបង្ហាញភាពបរាបុម័តរបស់អង្គការនេះក្នុងការដោះស្រាយការបណ្តឹងតវ៉ា។ អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចចំពោះរុស្ស៊ីពីខែមិនាឆ្នាំ ២០១៤ ដោយស្ថានភាព នៅអ៊ិយក្រែនឡើងជណ្តើរនិងតំបន់ Crimea រួមបញ្ជូលក្នុងសហព័ន្ធរុស្ស៊ី៕
Related
More





