រុស្ស៊ីបើកចំហលទ្ធភាពស្ដារទំនាក់ទំនងយោធាជាមួយ NATO
27/12/2016 06:55
(VOVworld) - តំណាងអចិន្ត្រៃរបស់រុស្ស៊ីប្រចាំនៅអង្គ ការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Alexander Grushko ឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេច ស្ដារឡើងវិញនូវទំនាក់ទំនងយោធាជាមួយ NATO សំដៅបន្ធូរស្រាលភាពតានតឹងដ៏អាក្រក់បំផុតក្នុងទំនាក់ទំនងរវាងភាគីទាំងពីរគិតតាំងពីក្រោយសង្គ្រាមត្រជាក់កន្លងមក។

តំណាងអចិន្ត្រៃរបស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) លោក Alexander Grushko (រូបថត៖AFP/TTXVN) (VOVworld) - តំណាងអចិន្ត្រៃរបស់រុស្ស៊ីប្រចាំនៅអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) លោក Alexander Grushko ឲ្យដឹងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារ ឡើងវិញនូវទំនាក់ទំនងយោធាជាមួយ NATO សំដៅបន្ធូរស្រាលភាពតានតឹងដ៏ អាក្រក់បំផុតក្នុងទំនាក់ទំនងរវាងភាគីទាំងពីរគិតតាំងពីក្រោយសង្គ្រាមត្រជាក់កន្លង មក។នាថ្ងៃទី២៦ ធ្នូ ថ្លែងមតិនៅសន្និសីទកាសែតមួយ លោក Alexander Grushko សង្កត់ធ្ងន់ថា រុស្ស៊ីកំពុងពិចារណាលើលទ្ធភាពនេះប្រសិន បើសមាជិក NATO នានាពិតជាចង់កែលំអទំនាក់ទំនងលើវិស័យយោធា។ នាខែវិច្ឆិកាកន្លងទៅ អគ្គលេខាធិការ NATO លោក Jens Stoltenberg ក៏បាន ប្រកាសថា សម្ព័ន្ធភាពនេះមិនស្វែងរកការប្រឈមមុខហើយនៅតែបើកចំហលទ្ធ ភាពជួបសន្ទនាជាមួយរុស្ស៊ីសំដៅបន្ធូរស្រាលភាពតានតឹង៕
Related






