រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម
02/07/2016 08:09
(VOVworld) – នាថ្ងៃទី ១ កក្កដា រុស្ស៊ីថ្កោលទោសយ៉ាង ខ្លាំងក្លាសេចក្តីសម្រេចរបស់ សហភាពអឺរ៉ុប (EU) ដែល ពន្យាពេលបន្ថែម ៦ ខែទៀតចំពោះបទដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅ លើប្រទេសនេះដែលទាក់ទិនដល់ជំលោះ នៅអ៊ុយក្រែន ហើយចាត់ទុកថា៖ បណ្ដាបទដាក់ទណ្ឌកម្ម ពោលខាងលើនឹងមិនធ្វើឲ្យម៉ូស្គូផ្លាស់ប្តូរគោលមាគ៌ា របស់ខ្លួនឡើយ។

រុស្ស៊ីប្រឆាំងសហភាពអឺរ៉ុបបង្កើនបទដាក់ទណ្ឌកម្ម (Image: VNA) (VOVworld) – នាថ្ងៃទី ១ កក្កដា រុស្ស៊ីថ្កោលទោសយ៉ាងខ្លាំងក្លាសេចក្តីសម្រេច របស់ សហភាពអឺរ៉ុប (EU) ដែលពន្យាពេលបន្ថែម ៦ ខែទៀតចំពោះបទដាក់ ទណ្ឌកម្មសេដ្ឋកិច្ចទៅ លើប្រទេសនេះដែលទាក់ទិនដល់ជំលោះនៅអ៊ុយក្រែន ហើយចាត់ទុកថា៖ បណ្ដាបទដាក់ទណ្ឌកម្មពោលខាងលើនឹងមិនធ្វើឲ្យម៉ូស្គូផ្លាស់ ប្តូរគោលមាគ៌ារបស់ខ្លួនឡើយ។ ក្នុងសេចក្តី ប្រកាសមួយ ក្រសួងការបរទេស រុស្ស៊ីបានចាត់ទុកថា៖ ទង្វើរបស់ EU គឺរាក់កំផែលនិងខុស ឆ្គង ក្នុងពេលដែល តភ្ជាប់បទដាក់ទណ្ឌកម្មជាមួយការមិនទទួលបានការបោះជំហានក្នុងការ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពសំដៅបញ្ចប់ជំលោះនៅភាគខាងកើតអ៊ុយក្រែន។ សេចក្តីប្រកាសរបស់រុស្ស៊ីត្រូវបាននាំចេញប៉ុន្មានម៉ោងបន្ទាប់ពីក្រុមប្រឹក្សា អឺរ៉ុបបានប្រកាស ពន្យាពេលបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើវិស័យប្រេង ឧស្ម័ន្ធ ហិរញ្ញវត្ថុនិងការពារជាតិ របស់រុស្ស៊ីដល់ថ្ងៃទី ៣១ មករា ឆ្នាំ ២០១៧ ដោយមូលហេតុថា៖ មាត្រាមួយចំនួនក្នុងកិច្ចព្រម ព្រៀងសន្តិភាព Minsk មិនត្រូវបានអនុវត្តដោយគ្រប់គ្រាន់ទេ៕
Related






