VOV WorldVOV World
រុស្ស៊ីប្រកាសមិនធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន
23/01/2014 11:02
(VOVworld)-នេះជាការអះអាងរបស់អ្នកនាំពាក្យរបស់ ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov នាថ្ងៃទី២៣មករា។
រុស្ស៊ីប្រកាសមិនធ្វើអន្តរាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន
អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov (រូបថតៈ RIA Novosti) (VOVworld)-នេះជាការអះអាងរបស់អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov នាថ្ងៃទី២៣មករា។ តាមលោក Peskov ថា រុស្ស៊ីគ្មានសិទ្ធិធ្វើ អន្ត រាគមន៍ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់អ៊ុយក្រែន ទោះបីជានៅក្រោមរូបភាពណាក្តី។ លោក Dmitry Peskov ជឿជាក់ថា លោកប្រធានាធិបតី Viktor Yanukovich នឹង ដោះស្រាយល្អវិបត្តិដើម្បីនាំប្រទេសអ៊ុយក្រែនស្ថិរភាពឡើងវិញ។         រហូតដល់ពេលនេះរុស្ស៊ីជានិច្ចកាលចោទប្រកាន់ភាគីប្រឆាំងនិងលោកខាង លិចបានញុះញូងអំពើហឹង្សានៅអ៊ុយក្រែន៕