រុស្ស៊ីប្រកាសនឹងឆ្លើយតបតវិញការវាទទីរបស់ NATO
07/06/2016 06:41
(VOVworld) – នាថ្ងៃទី ៦ មិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាស ថា៖ រុស្ស៊ីមិនចាត់ទុកវត្ត មានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) គឺជាការគំ រាមកំហែងទេ នោះគឺទង្វើនៃសម្ព័ន្ធភាពយោ ធាននេះគឺជាប្រការដែលធ្វើឲ្យម៉ូស្គូព្រួយបារម្ភ។

រុស្ស៊ីប្រកាសនឹងឆ្លើយតបតវិញការវាទទីរបស់ NATO (Image: VNA) (VOVworld) – នាថ្ងៃទី ៦ មិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រកាស ថា៖ រុស្ស៊ីមិនចាត់ទុកវត្តមានរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង (NATO) គឺជាការគំ រាមកំហែងទេ នោះគឺទង្វើនៃសម្ព័ន្ធភាពយោ ធាននេះគឺជាប្រការដែលធ្វើឲ្យម៉ូស្គូព្រួយបារម្ភ។ តាមលោក Lavrov ថា៖ ទស្សនៈរបស់រុស្ស៊ីនៅរក្សាអំពីការវាទទីរបស់ NATO និងការអភិវឌ្ឍន៍កម្មវិធី ដៃគូនៃប្លុកនេះតាមរយៈការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធានៅប្រទេស ជិតខាងជាមួយរុស្ស៊ីរួមជាមួយការធ្វើសមយុទ្ធរួមផងដែរ។ លោកអះអាងជាថ្មី ម្តង ទៀតនូវការព្រួយបារម្ភសំខាន់មួយចំពោះសន្តិសុខរុស្ស៊ីគឺការដែល NATO បន្តពង្រីកដល់ ដល់ប៉ែកខាងកើត។ រដ្ឋមន្ត្រីការបរទេស Lavrov ក៏បាន ប្រកាសដែរថា៖ រុស្ស៊ីនឹងប្រើប្រាស់ សិទ្ធិអធិបតេយ្យភាពរបស់ខ្លួនដើម្បីឆ្លើយ តបតវិញទង្វើរបស់ NATO តាមរយៈវិធានការសម ស្របនឹងការគំរាមកំហែង ដើម្បីធានាសន្តិសុខជាតិ។ អ្នកប្រមុខក្រសួងការបរទេសរុស្ស៊ីបាន នាំចេញ សេចក្តីប្រកាសពោលខាងលើបន្ទាប់ពី NATO និងអាមេរិកមានផែនការ ដាក់ពង្រាយ កងវរសេនាតូចចំនួន ៤ អង្គភាពទៅកាន់បណ្ដាប្រទេសជា សមាជិកប៉ែកខាងកើត ហើយ រៀបចំប្រព័ន្ធការពារកាំជ្រួចនៅប្រទេស អឺរ៉ុបខាងកើតនានាជាប់ព្រំដែនជាមួយរុស្ស៊ី ប្រកបដោយជោគជ័យ៕
Related
More




