VOV WorldVOV World
រុស្ស៊ីអះអាងមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលនៅស៊ីរីទេ
28/12/2015 09:24
(VOVworld) – នាថ្ងៃទី ១៧ ធ្នូ មេបញ្ជាការកំលាំងជើង អាកាសអាវកាសរុស្ស៊ី ឧត្តមសេនីយ៍ឯក លោក Viktor Bondarev បានប្រកាសថា៖ កងទ័ពជើងអាកាស របស់ រុស្ស៊ីមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលទេគិតតាំងពី ម៉ូស្គូចាប់ផ្តើម យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅ ស៊ីរី ៣ ខែមុន។
រុស្ស៊ីអះអាងមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលនៅស៊ីរីទេ
រុស្ស៊ីអះអាងមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលនៅស៊ីរីទេ (Image: VNA) (VOVworld) – នាថ្ងៃទី ១៧ ធ្នូ មេបញ្ជាការកំលាំងជើងអាកាសអាវកាសរុស្ស៊ី ឧត្តមសេនីយ៍ឯក លោក Viktor Bondarev បានប្រកាសថា៖ កងទ័ពជើងអាកាស  របស់រុស្ស៊ីមិនធ្លាប់វាយប្រហារទៅលើជនស៊ីវិលទេគិតតាំងពីម៉ូស្គូចាប់ផ្តើម យុទ្ធនាការវាយប្រហារតាមផ្លូវអាកាសនៅស៊ីរី ៣ ខែមុន។ លោក Bondarev បាន សង្កត់ធ្ងន់ថា៖ បណ្ដាអ្នកបើកយន្តហោះត្រូវបានហ្វឹកហាត់ល្អនិងមិនធ្លាប់ វាយ ប្រហារទៅលើទីតាំងរសើបដូចជាសាលារៀនមន្ទីពេទ្យឬវិហារឥស្លាមទេ។ មុន នោះ អង្គការលើកលែងទោសអន្តរជាតិប្រចាំនៅអង់គ្លេសបានចាត់ទុកថា៖ បណ្ដាការវាយប្រហារតាមជើងអាកាសរបស់រុស្ស៊ីនៅស៊ីរីបានធ្វើឲ្យជនស៊ីវិលជា ច្រើននាក់ត្រូវស្លាប់។ ក្រសួងការពារជាតិរុស្ស៊ីបានបដិសេធការចោទប្រកាន់  ពោលខាងលើ៕​