VOV WorldVOV World
រុស្ស៊ីអះអាងនឹងជួយឧបត្ថម្ភអ៊ីរ៉ាក់ប្រឆាំង IS
15/10/2015 09:39
(VOVworld) - ជាមួយការស្រុះចិត្តគំនិតរបស់រដ្ឋអំ ណាចក្រុងបាដាដ ម៉ូស្គូនឹងផ្ដល់ ជំនួយឧបត្ថម្ភយោធា និងបច្ចេកទេសចាំបាច់ដើម្បីរដ្ឋាភិបាលអ៊ីរ៉ាក់និងជន Kurdមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹង អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។
រុស្ស៊ីអះអាងនឹងជួយឧបត្ថម្ភអ៊ីរ៉ាក់ប្រឆាំង IS
រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov ប្រកាសសេចក្ដីសំរេចរបស់រដ្ឋអំណាចម៉ូស្គូនា ថ្ងៃទី១៤ តុលា (រូបថត៖Reuters) (VOVworld) - រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergei Lavrov នាថ្ងៃទី១៤ តុលា បាន ប្រកាសថា ជាមួយការស្រុះចិត្តគំនិតរបស់រដ្ឋអំណាចបាដាដ ម៉ូស្គូនឹងផ្ដល់ជំនួយ ឧបត្ថម្ភយោធានិងបច្ចេកទេសចាំបាច់ដើម្បីរដ្ឋាភិបាលអ៊ីរ៉ាក់និងជន Kurd មានសមត្ថ ភាពគ្រប់គ្រាន់ដើម្បីប្រឈមមុខនឹងអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS)។ក្រៅពីនោះ មេដឹកនាំក្រសួងការបរទេសរុស្ស៊ីក៏បានឲ្យដឹងថា មជ្ឈមណ្ឌលព័ត៌មានស៊ើបការ ណ៍សម្ងាត់មួយដែលរុស្ស៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់និងស៊ីរីកំពុងប្រតិបត្តិនៅទី ក្រុងបាដាដនោះ នៅតែបើកចំហរសំរាប់គ្រប់ភាគីដែលយកចិត្តទុកដាក់។អង្គការ IS បានដណ្ដើម តំបន់ទូលំទូលាយជាច្រើននៅស៊ីរីនិងអ៊ីរ៉ាក់។បុន្តែ ការវាយ ប្រហារតាមជើង អាកាសអនុវត្តដោយរុស្ស៊ីនិងសម្ព័ន្ធភាពទ័ពអន្តរជាតិដឹកនាំ ដោយអាមេរិកបាន ទប់ស្កាត់ប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពរបស់អង្គការភេរវកម្មនេះ៕