រុស្ស៊ីអំពានាវឲ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការស្វែងរកវិធានការសំរាប់វិបត្តិនៅស៊ីរី
14/10/2015 06:36
(VOVworld) – រុស្ស៊ីអំពាវនាវឲ្យអាមេរិកសហប្រតិបត្តិការ នៅកំរិតខ្ពស់ដើម្បី ស្វែងរកវិធានការនយោបាយមួយ សំរាប់វិបត្តិនៅស៊ីរី។

រុស្ស៊ីអំពានាវឲ្យអាមេរិកបង្កើនកិច្ចសហប្រតិបត្តិការស្វែងរកវិធានការសំរាប់វិបត្តិនៅស៊ីរី (Image: VNA) (VOVworld) – រុស្ស៊ីអំពាវនាវឲ្យអាមេរិកសហប្រតិបត្តិការនៅកំរិតខ្ពស់ដើម្បី ស្វែងរកវិធានការនយោបាយមួយសំរាប់វិបត្តិនៅស៊ីរី។ នេះគឺជាសេចក្តីប្រកាស របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅវេទិការវិនិយោគ “ប្រទេសរុស្ស៊ី អំពាវនាវ” នាថ្ងៃទី ១៣ តុលា នៅទីក្រុងម៉ូស្គូ។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានស្នើរឲ្យដំណើរការជំនួបយោធា-នយោបាយជាន់ខ្ពស់នៅម៉ូស្គូ ប៉ុន្តែ មិនទាន់តទទួលបានចម្លើយពីភាគីអាមេរិកនៅឡើយ។ ប្រធានាធិបតីរុស្ស៊ី បាន ឲ្យដឹងថែមទៀតថា៖ ម៉ូស្គូត្រៀមខ្លួនជាស្រេចបញ្ជូនគណៈប្រតិភូមួយដឹកនាំ ដោយនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev ទៅកាន់វ៉ាស៊ីនតោនដើម្បី ពិភាគ្សាអំពីបញ្ហានៅស៊ីរី។ ផ្តោតទៅលើការចោទប្រកាន់របស់លោកខាងលិច ស្តីពីយុទ្ធនាការប្រឆាំងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នៅស៊ីរី លោក Vladimir Putin បានបដិសេធហើយលើកច្បាស់ថា៖ រុស្ស៊ីមិនចង់មានឋានៈដឹក នាំនៅស៊ីរីនៅឡើយ ដោយសារ តួនាទីនេះចំណុះទៅប្រជាពលរដ្ឋស៊ីរី។ រុស្ស៊ី គ្រាន់តែមាន គោលបំណងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងភេវរកម្មតែប៉ុណ្ណោះ ដោយសារ ភេវរកម្មគឺជាគ្រោះអាសន្នធំមួយចំពោះរុស្ស៊ី អាមេរិក អឺរ៉ុបផងនិង ពិភពលោក ទាំងមូលផង។ អ្នកប្រមុខរដ្ឋរុស្ស៊ីក៏បានសង្កត់ធ្ងន់ថា៖ ទង្វើរបស់ រុស្ស៊ីនៅស៊ីរីឈរ លើរដ្ឋធម្មនុញ្ញ អ.ស.ប. និងច្បាប់អន្តរជាតិក្នុងពេលដែល សម្ព័ន្ធភាពប្រឆាំង IS ដឹកនាំដោយអាមេរិកគ្មានការអនុញត្តិរបស់ក្រុមប្រឹក្សារ សន្តិសុខ អ.ស.ប. និងរដ្ឋអំណាចស៊ីរីទេ៕
Related






