រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិនាថ្ងៃទី ២៦ ធ្នូ សំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា
26/12/2016 08:22
(VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ នាថ្ងៃទី ២៦ ធ្នូ រុស្ស៊ីរៀបចំពិធីកាន់ទុក្ខ ជាតិសំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះ យោធា Tu-154 នៅសមុទ្រខ្មៅនាព្រឹកថ្ងៃទី ២៥ ធ្នូ កន្លងទៅ។

រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិនាថ្ងៃទី ២៦ ធ្នូ សំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា (VNA) (VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានប្រកាសថា៖ នាថ្ងៃទី ២៦ ធ្នូ រុស្ស៊ីរៀបចំពិធីកាន់ទុក្ខជាតិសំរាប់ជនរងគ្រោះក្នុងការធ្លាក់យន្តហោះយោធា Tu-154 នៅសមុទ្រខ្មៅនាព្រឹកថ្ងៃទី ២៥ ធ្នូ កន្លងទៅ។ សេចក្តីប្រកាស នេះត្រូវបាន នាំចេញបន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់ថា៖ គ្មាន នរណានៅរស់ ក្នុងរឿងធ្លាក់យន្តហោះនេះឡើយ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋាន សារព័ត៌មាន ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអះអាងដែរថា៖ មូលហេតុនៃការ ធ្លាក់យន្តហោះនេះនឹងត្រូវបានស៊ើបអង្គេតយ៉ាងម៉តចត់ គ្រួសារ នៃបណ្ដាជនរង គ្រោះនឹងទទួលជំនួយឧបត្ថម្ភ។ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យ ដឹងថា៖ គេបាន រកឃើញសាកសពនៃជនរងគ្រោះចំនួន ៧ នាក់ក្នុងចំណោមជន រងគ្រោះចំនួន ៩២ នាក់។ ចំពោះមុខព្រឹត្តិការណ៍នេះ ថ្នាក់ដឹកនាំប្រទេសជាច្រើន លើពិភព លោកបានសម្តែងការរំលែកទុក្ខជាមួយរុស្ស៊ី ក្នុងនោះមានក្រសួងការបរ ទេស និងក្រសួងការពារជាតិទួរគី ប្រធានាធិបតី Armenia និងលេខាធិការដ្ឋាននៃ អង្គការសហប្រតិបត្តិការសៀងហាយ៕
Related






