VOV WorldVOV World
រុស្ស៊ីរិះគន់ការផ្តើមគំនិតបង្កើតកងទ័ពរបស់ EU
09/03/2015 10:46
(VOVworld) – អនុប្រធានទី ១ នៃគណៈបក្សប្រទេសរុស្ស៊ី ឯកភាពនៅឌុយម៉ាជាតិ (សភាជាន់ទាប) និងជាសមាជិក គណៈកម្មាធិការការពារជាតិនៅសភាជាន់ទាបរុស្ស៊ី លោក Franz Klintsevich នាថ្ងៃទី ៨ មិនា បានបញ្ជាក់ថា៖ ក្នុងករណី ត្រូវបានបង្កើត ឡើង កងទព័ឯកភាពមួយរបស់សហភាព អឺរ៉ុប (EU) អាចដើរតួនាទីបង្ករឿងហេតុ​ចំពោះសន្តិភាព និងសន្តិសុខក្នុងតំបន់។
រុស្ស៊ីរិះគន់ការផ្តើមគំនិតបង្កើតកងទ័ពរបស់ EU
រុស្ស៊ីរិះគន់ការផ្តើមគំនិតបង្កើតកងទ័ពរបស់ EU (Image: VNA) (VOVworld) – អនុប្រធានទី ១ នៃគណៈបក្សប្រទេសរុស្ស៊ីឯកភាពនៅឌុយម៉ាជាតិ (សភាជាន់ទាប) និងជាសមាជិកគណៈកម្មាធិការការពារជាតិនៅសភាជាន់ទាប រុស្ស៊ី លោក Franz Klintsevich នាថ្ងៃទី ៨ មិនា បានបញ្ជាក់ថា៖ ក្នុងករណី ត្រូវបាន បង្កើត ឡើង កងទព័ឯកភាពមួយរបស់សហភាពអឺរ៉ុប (EU) អាចដើរតួនាទីបង្ករឿង ហេតុ​ចំពោះសន្តិភាពនិងសន្តិសុខក្នុងតំបន់។ លោក Klintsevich បានវាយតំលៃ ថា៖ កងទ័ពមួយដូច្នេះមិនជួយ  EU អនុវត្តបណ្ដាគោលនយោបាយកិច្ចការ បរទេសនិង សន្តិសុខ ក៏ដូចជា បណ្ដាភារកិច្ចរបស់អឺរ៉ុបចំពោះពិភពលោកបានឡើយ។ ក្រៅពីនោះ លោក Klintsevich បានសម្តែងនូវការអស់សង្ឃឹមក្នុងពេលមជ្ឈដ្ឋានមន្ត្រី អាល្លឺម៉ង់ គាំទ្រការផ្តើមគំនិតនេះ។ មុននោះ ប្រធានគណៈកម្មការអឺរ៉ុប  (EC) លោក Jean Claude Juncker បានអំពាវនាវឲ្យបង្កើតកងកំលាំងសហភាពអឺរ៉ុបក្នុងកាលៈទេសៈ ការព្រួយបារម្មខាង សន្តិសុខកើនឡើងដោយវិបត្តិនៅអ៊ុយក្រែន៕