VOV WorldVOV World
រុស្ស៊ីសហប្រតិបតិ្តការជាមួយក្រិកដើម្បីផលប្រយោជន៍របស់EUទាំងមូល
09/04/2015 10:55
(VOVworld) - រុស្ស៊ីតត្រៀមខ្លួនជាស្រេចកសាងទំនាក់ ទំនងដែលភាគីទាំង២មានផល ប្រយោជន៍ដូចគ្នាជា មួយក្រិកនិងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធ ភាពរវាង ម៉ូស្គូជាមួយអាតែន នឹងនាំមកនូវផលប្រ យោជន៍សំរាប់ប្រទេសទាំង២ក៏ដូចជាសហ ភាពអឺរ៉ុប(EU)ផងដែរ។
រុស្ស៊ីសហប្រតិបតិ្តការជាមួយក្រិកដើម្បីផលប្រយោជន៍របស់EUទាំងមូល
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ)និង នាយករដ្ឋមន្រ្តីក្រិចលោក Alexis Tsipras (រូបថត៖AFP/Getty Images) (VOVworld) - រុស្ស៊ីតត្រៀមខ្លួនជាស្រេចកសាងទំនាក់ទំនងដែលភាគីទាំង២មានផល ប្រយោជន៍ដូចគ្នាជាមួយក្រិកនិងកិច្ចសហប្រតិបតិ្តការប្រកបដោយប្រសិទ្ធភាពរវាង ម៉ូស្គូជាមួយអាតែន នឹងនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសទាំង២ក៏ដូចជាសហ ភាពអឺរ៉ុប(EU)ផងដែរ។នេះគឺជាសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្រោយពីបញ្ចប់ជំនួបចរចាជាមួយនាយករដ្ឋមន្រ្តីក្រិចលោក Alexis Tsipras នា ថ្ងៃទី៨ មេសានៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។លោក Putin បានអះអាងថា រុស្ស៊ីមិនមានបំណង ប្រើប្រាស់ប្រទេសជាសមាជិកEUណា ក្នុងការកែលំអរទំនាក់ ទំនងជាមួយសហភាពនេះ ឡើយ ប៉ុន្តែមានគោលបំណងសហប្រតិបតិ្តការជាមួយ EU ទាំងមូល ប្រកបដោយ តម្លាភាពនិងច្បាស់លាស់ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រយូរ អង្វែង។ក្រៅពីបញ្ហាទ្វេភាគី ថ្នាក់ដឹកនាំរុស្ស៊ីនិងក្រិកទាំង២រូបនេះ នៅពិភាគ្សាអំពី បញ្ហាអន្តរជាតិផ្សេងៗទៀត ដូចជាវិបត្តិនៅអ៊ុយក្រែន កោះ Cyprus ផងដែរ។លោក នាយករដ្ឋមន្រ្តីក្រិច Alexis Tsipras ក៏បានសង្កត់ធ្ងន់ដែរថា មិនអាចបង្កើតរចនា សម្ព័ន្ធសន្តិសុខពិភពលោកថ្មី១ដែល មិនមានការចូលរួមរបស់រុស្ស៊ីបានឡើយ៕