VOV WorldVOV World
រុស្ស៊ីដាក់ចេញល័ក្ខណ្ឌស្ដារកិច្ចព្រមព្រៀងជាមួយអាមេរិកស្ដីអំពីការជៀសវាងជំលោះនៅស៊ីរី
15/04/2017 08:37
(VOVworld) - អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី១៤ មេសា ប្រកាសថា រុស្ស៊ី ត្រៀមខ្លួនជាស្រេចស្ដារអនុស្សរណៈយោគយល់ ស្ដីអំពី ការជៀសវាងជំលោះនៅលើអាកាសជាមួយ អាមេរិកនៅស៊ីរី ប្រសិនបើសកម្មភាព ដែលមិនអាចប៉ាន់ស្មានបានរបស់វ៉ាស៊ីនតោនមិនប្រព្រឹត្តទៅម្ដងទៀត។
រុស្ស៊ីដាក់ចេញល័ក្ខណ្ឌស្ដារកិច្ចព្រមព្រៀងជាមួយអាមេរិកស្ដីអំពីការជៀសវាងជំលោះនៅស៊ីរី
កងកម្លាំងប្រជាធិបតេយ្យស៊ីរី (រូបថត៖AFP/TTXVN) (VOVworld) - អ្នកនាំពាក្យវិមានគ្រឹមឡាំងលោក Dmitry Peskov នាថ្ងៃទី១៤ មេសា ប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចស្ដារអនុស្សរណៈយោគយល់ស្ដីអំពីការ ជៀសវាងជំលោះនៅលើអាកាសជាមួយអាមេរិកនៅស៊ីរី ប្រសិនបើសកម្មភាពដែល មិនអាចប៉ាន់ស្មានបានរបស់វ៉ាស៊ីនតោនមិនប្រព្រឹត្តទៅម្ដងទៀត។តាមលោក Peskov ថា ការដែលអាមេរិកចោទប្រកាន់កងទ័ពស៊ីរីទាក់ទិនទៅនឹងករណីវាយ ប្រហារដែលបានជាប់សង្ស័យថា មានការប្រើប្រាស់អាវុធគីមីនោះ ត្រឹមតែជាមូល ហេតុសំរាប់ការវាយប្រហារតាមជើងអាកាសទៅលើមូលដ្ឋាន កងទ័ពជើងអាកាស  Shairat នៅស៊ីរីកាលពីថ្ងៃទី៧ មេសា កន្លងទៅ។ នាថ្ងៃទី៧ មេសា អាមេរិកបានបាញ់កាំជ្រួចប្រភេទ Tomahawk ចំនួន៥៩គ្រាប់ ទៅលើមូលដ្ឋានសឹកស៊ីរីនៅទីរួមខេត្ត Ash Shairat។ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសថា ករណីវាយប្រហារនេះគឺសំដៅតបតវិញការវាយប្រហារ ដែលជាប់សង្ស័យមានការប្រើប្រាស់អាវុធគីមីរបស់កងទ័ពស៊ីរីនៅខេត្ត Idlib មុន នោះ។ប៉ុន្តែ រុស្ស៊ីបានហៅការវាយប្រហាររបស់អាមេរិកគឺអំពើបង្ករឿងហេតុតម្រង់ ទៅលើប្រទេសមួយមានអធិបតេយ្យភាព៕