VOV WorldVOV World
រុស្ស៊ីវាយប្រហារតាមជើងអាកាសបំផ្លាញ់ទីតាំងប្រយុទ្ធនៃកាំភ្លើងធំនៅភាគកណ្តាលស៊ីរី
03/11/2015 08:33
(VOVworld)-នាថ្ងៃទី២វិច្ឆិកា អ្នកនាំពាក្យក្រសួងការពារ ជាតិរុស្ស៊ី ឧត្តមសេនី យ៍ត្រី​លោក Igor Kanashenko បានជូនដំណឹងថា
រុស្ស៊ីវាយប្រហារតាមជើងអាកាសបំផ្លាញ់ទីតាំងប្រយុទ្ធនៃកាំភ្លើងធំនៅភាគកណ្តាលស៊ីរី
យន្តហោះ Su-25 របស់រុស្ស៊ីនៅស៊ីរី (រូបថតៈ Sputnik) (VOVworld)-នាថ្ងៃទី២វិច្ឆិកា អ្នកនាំពាក្យក្រសួងការពាជាតិរុស្ស៊ី ឧត្តមសេនីយ៍ត្រី​ លោក Igor Kanashenko បានជូនដំណឹងថា យន្តហោះរបស់ទ័ពអា កាសរុស្ស៊ីបាន បំផ្លាញ់ ជំរកនៅក្រោមដីនិងទីតាំងប្រយុទ្ធនៃកាំភ្លើងធំការពារ ដែនអាកាសរបស់ ពួកឧទ្ទាមរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) នៅខេត្ត​Homs ភាគ កណ្តាលប្រទេសស៊ីរី។  ទីភ្នាក់ងារសាព័ត៌មាន TASS បានដកស្រង់ពាក្យសម្តី របស់នាយឧត្តមសេនីយ៍ Konashenko ថា យន្តហោះចម្បាំង Su-25 របស់ កងទ័ពអាកាសរុស្ស៊ី បានវាយប្រ ហារតម្រង់ទៅលើទីតាំងរបស់ IS នៅតំបន់ Tadmor របស់ខេត្ត​Homs ។ ការវាយប្រ ហារនេះ បានបំផ្លាញ់ជំរកក្រោមដី ក៏ដូចជាទីតាំងសមរភូមិនៃកាំភ្លើងធំរបស់ក្រុម ភេរវកម្មផងដែរ។        ទាក់ទិនដល់បញ្ហាស៊ីរី រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry  ក្នុងថ្ងៃ ដដែលបានអំពាវនាវរុស្ស៊ីជួយឧបត្ថម្ភស្វែងរកដំណោះស្រាយនយោ​បាយមួយនៅ ស៊ីរី៕

More