VOV WorldVOV World
រុស្ស៊ីវាយតំលៃលទ្ធផលក្រោយរយៈពេល១ឆ្នាំអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសប្រឆាំងភេរវកម្មនៅស៊ីរី
30/09/2016 11:43
(VOVworld) - មុននេះ ១ ឆ្នាំ ពោលគឺជាថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៥ រុស្ស៊ីបាន ចាប់ផ្តើមអនុវត្តយុទ្ធនាការ វាយប្រហារតាមផ្លូវអាកាសប្រឆាំងភេរវកម្មនៅស៊ីរី តាមសំណូមពរជាផ្លូវការរបស់រដ្ឋអំណាច ប្រធានា ធិបតីស៊ីរី លោក Bashar al Assad។
រុស្ស៊ីវាយតំលៃលទ្ធផលក្រោយរយៈពេល១ឆ្នាំអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសប្រឆាំងភេរវកម្មនៅស៊ីរី
យន្តហោះចម្បាំងរបស់រុស្ស៊ីនៅមូលដ្ឋានសឹកជើងអាកាស Latakia នៅស៊ីរី (រូបថត៖Sputnik) (VOVworld) - មុននេះ ១ ឆ្នាំ ពោលគឺជាថ្ងៃទី ៣០ កញ្ញា ឆ្នាំ ២០១៥ រុស្ស៊ីបាន ចាប់ផ្តើមអនុវត្តយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសប្រឆាំង ភេរវកម្មនៅស៊ីរីតាម សំណូមពរជាផ្លូវការរបស់រដ្ឋអំណាច ប្រធានាធិបតីស៊ីរី លោក Bashar al Assad។  ក្នុងឱកាសនេះ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានផ្សាយការវាយតំលៃរបស់ មជ្ឈដ្ឋានអ្នកជំនាញស្តីពីលទ្ធផលនៃយុទ្ធនាការ ពោលខាងលើ។​តាមននោះ លទ្ធ ផលដែលទទួលបានក្នុងរយៈពេល ១ ឆ្នាំកន្លង ទៅគឺស្ថិរភាពស្ថានភាពយោធានិង នយោបាយនៅស៊ីរី។ ប៉ុន្តែ មជ្ឈដ្ឋានអ្នក ជំនាញការក៏បានចាត់ទុកដែរថា៖ វិបត្តិនៅ ស៊ីរីមិនទាន់បានដោះស្រាយនៅឡើយ រួមជាមួយការខ្វែងគំនិតរវាងរុស្ស៊ីនិង អាមេរិកក្នុងបញ្ហានេះដែលបន្តជាការសាក ល្បងដ៏ធំធេងនាពេលខាងមុខ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី ២៩ កញ្ញា អាមេរិកបានប្រកាស ថា៖ ប្រទេសនេះកំពុងត្រៀមរៀបចំបញ្ឈប់រាល់ការចរ ចារជាមួយរុស្ស៊ីសំដៅ ស្វែងរដំណោះស្រាយសំរាប់ជំលោះនៅស៊ីរី។ ប៉ុន្តែ ភាគី ម៉ូស្គូចាត់ទុកកាយវិការ នេះរបស់វ៉ាស៊ីនតោនគឺជា «អំណោយសំរាប់លទ្ធិភេរវកម្ម» ៕ 

More